ហេសបូឡា ថា មិនទម្លាក់អាវុធ ទោះត្រូវពិភពលោកធ្វើសង្គ្រាមប្រឆាំងនឹងលីបង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេសបូឡា ថា មិនទម្លាក់អាវុធ ទោះត្រូវពិភពលោកធ្វើសង្គ្រាមប្រឆាំងនឹងលីបង់

ហេសបូឡា ថា មិនទម្លាក់អាវុធ ទោះត្រូវពិភពលោកធ្វើសង្គ្រាមប្រឆាំងនឹងលីបង់

បេរូត ៖ ក្រុម ហេសបូឡា បាននិយាយថា នឹងមិនទម្លាក់អាវុធនោះទេ បើទោះបីជាត្រូវពិភពលោកទាំងមូលចូលរួមកម្លាំងតែមួយ មកធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសលីបង់ ក៏ដោយ។

Advertisement

អំឡុងពិធីបុណ្យ Lady Fatimah កាលពីថ្ងៃអាទិត្យ ប្រធានក្រុម Hezbollah លោក Naim Qasem បានអះអាង បន្ថែមថា ខ្លួននឹងការពារខ្លួន ប្រសិនបើអ៊ីស្រាអែលធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសនេះ។

លោក Naim Qasem បាននិយាយទៀតថា «អនុញ្ញាតឱ្យសហរដ្ឋអាមេរិកបានដឹង! យើងនឹងការពារខ្លួន ទោះបីជាមេឃរលំ មកលើផែនដី ក៏ដោយ»។ លោកបានសង្កត់ធ្ងន់ថា ដី អាវុធ និងស្មារតីជាតិ បង្កើតបានជាសមីការតែមួយ មិនអាចបំបែកបាន។

ទោះបីជាមានបទឈប់បាញ់ នៅខែវិច្ឆិកា ឆ្នាំ២០២៤ ដែលត្រូវបានគេសន្មត់ថា នឹងបញ្ចប់អរិភាពជាងមួយឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ មួយនេះ ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយប្រហារលើប្រទេសលីបង់។

យ៉ាងណា អ៊ីស្រាអែល បានអះអាងថា ជាការបន្តវាយប្រហារ កំណត់គោលដៅ កម្ទេចសមាជិកក្រុមហេសបូឡា និង ហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមនេះ ដើម្បីបញ្ឈប់ ហេសបូឡា ពីការរៀបចំកម្លាំងឡើងវិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា