លោកស្រី Takaichi ប្រកាសបើកចិត្តចរចារ ស្តាទំនាក់ទំនងល្អជប៉ុន-ចិន ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី Takaichi ប្រកាសបើកចិត្តចរចារ ស្តាទំនាក់ទំនងល្អជប៉ុន-ចិន ឡើងវិញ

លោកស្រី Takaichi ប្រកាសបើកចិត្តចរចារ ស្តាទំនាក់ទំនងល្អជប៉ុន-ចិន ឡើងវិញ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ប្រកាសបើកចិត្តចរចារ ស្តាទំនាក់ទំនងល្អរវាង ជប៉ុន និងចិន ឡើងវិញ បន្ទាប់ពីមានជម្លោះកាទូត ដែលផ្តើមចេញពីពាក្យសម្តី របស់លោកស្រី ជុំវិញកោះតៃវ៉ាន់។

Advertisement

អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ, លោកស្រី Takaichi បានប្រាប់ថា «ប្រទេសចិន គឺជាអ្នកជិតខាងដ៏សំខាន់ សម្រាប់ប្រទេសជប៉ុន ហើយយើងត្រូវតែកសាងទំនាក់ទំនង ប្រកបដោយភាពស្ថាបនា និងស្ថិរភាព»។ លោកស្រីបន្តថា ជប៉ុនតែងតែបើកចំហ សម្រាប់ការសន្ទនាជាមួយចិន យើងមិនបិទទ្វារ របស់យើងនោះទេ»។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានចាប់ផ្ដើមល្អក់កករ កាលពីខែមុន បន្ទាប់ពី លោកស្រី Sanae Takaichi បានព្រមានថា ជប៉ុន អាចឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ប្រសិនបើប្រទេសនេះ គំរាមកំហែងដល់សន្តិសុខរបស់ជប៉ុន។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA, ការចង់សុំចរចា ជាមួយចិន ពីសំណាក់លោកស្រី Takaichi បានធ្វើឡើង ចំពេលដែលវិស័យទេសចរណ៍ជប៉ុន បានរងផលប៉ះពាល់គួរឲ្យកត់សម្គាល់ ដោយសារតែការធ្វើពហិការរបស់ពលរដ្ឋចិន មិនទៅលេងកម្សាន្តនៅជប៉ុន ព្រោះតែពាក្យសម្តី របស់លោកស្រី Takaichi។

អង្គការទេសចរណ៍ជាតិជប៉ុន JNTO បានរាយការណ៍ថា ទេសចរចិន ទៅជប៉ុន កាលពីខែមុន បានកើនឡើងត្រឹមតែ ៣ភាគរយ ធៀបនឹងឆ្នាំមុន ដែលជាកំណើនទាបបំផុត មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២២។

យោងតាមតួលេខផ្លូវការ បានឱ្យដឹងថា ចិន គឺជាប្រភពនៃអ្នកទេសចរដ៏ធំបំផុត ទៅលេងប្រជុំកោះជប៉ុន ដោយក្នុងនោះ ត្រឹម ៩ខែដំបូង នៃឆ្នាំ២០២៥ មានជិត ៧.៥លាននាក់ ពោលគឺស្មើនឹង មួយភាគបួន នៃ ភ្ញៀវទេសចរបរទេសទាំងអស់របស់ជប៉ុន៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា