ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ស្មារតីតស៊ូប្រយុទ្ធរបស់វីរកងទ័ពលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ស្មារតីតស៊ូប្រយុទ្ធរបស់វីរកងទ័ពលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត

ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ស្មារតីតស៊ូប្រយុទ្ធរបស់វីរកងទ័ពលើកនេះ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២៥ បានដឹកនាំគណៈប្រតិភូគ.ស.ម.ក. អញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព ដែលបានរងរបួសក្នុងពេលការ​បំពេញបេសកកម្មការពារជាតិ បូរណភាពទឹកដី និងប្រជាជនខ្មែរពីការឈ្លានពានរបស់សៀម និងកំពុងទទួលបានការថែទាំ​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤ នៅខេត្តសៀមរាប។

Advertisement

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ថា វត្តមានរបស់លោកនៅពេលនេះ គឺជាសក្ខីភាពនៃការ​ដឹងគុណ និងការលើកទឹកចិត្តចំពោះពលិកម្ម​ដ៏ធំធេងរបស់​វីរកងទ័ព និងក្រុមគ្រួសារ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ដើម្បីការពារ​អធិបតេយ្យ​ភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាពីការឈ្លានពាននិងមិនឈប់ឈរ​របស់សត្រូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញនូវសេចក្តីគោរពដោយចាត់ទុកស្មារតីតស៊ូប្រយុទ្ធក្នុងសមរភូមិការពារជាតិលើកនេះ គឺជា​គំរូវីរភាពដ៏ឧត្តុង្គឧត្តម និងក្លាហានបំផុត សបណ្តុះមនសិការស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។ វីរភាពនេះហើយ ដែលបាន និងកំពុងជំរុញឱ្យប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស មានការគោរពកោតសរសើរ និងរួបរួមសាមគ្គី​គ្នាជាធ្លុង​តែមួយជាមួយរាជរដ្ឋាភិបាល ក៏ដូចជាឈរនៅខាងក្រោយខ្នងជានិច្ច ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខដែល​កំពុងប្រយុទ្ធ​ប្រឆាំងនឹងខ្មាំងសត្រូវ៕

ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា