អូស្ត្រាលីសុំទោសជ្វីហ្វ ចំពោះការបាញ់ប្រហារ ស្លាប់មនុស្ស១៥នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្ត្រាលីសុំទោសជ្វីហ្វ ចំពោះការបាញ់ប្រហារ ស្លាប់មនុស្ស១៥នាក់

អូស្ត្រាលីសុំទោសជ្វីហ្វ ចំពោះការបាញ់ប្រហារ ស្លាប់មនុស្ស១៥នាក់

កង់បេរ៉ា ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានសុំទោសដល់សហគមន៍ជ្វីហ្វ ចំពោះការបាញ់ប្រហារ សម្លាប់មនុស្ស ១៥នាក់។

Advertisement

នៅថ្ងៃចន្ទនេះ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសសុំទោស ដល់សហគមន៍ជ្វីហ្វ ក្នុងប្រទេសនេះ ជុំវិញការបាញ់ប្រហារដ៏ធំ ទៅលើព្រឹត្តិការណ៍ Hanukkah ដែលបានសម្លាប់មនុស្ស ១៥ នាក់ ។

លោកបានមានប្រសាសន៍ថា «ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំមានអារម្មណ៍ថា មានទម្ងន់នៃការទទួលខុសត្រូវ ចំពោះអំពើឃោរឃៅដែលបានកើតឡើង ក្នុងពេលដែលខ្ញុំជានាយករដ្ឋមន្ត្រី ហើយ ខ្ញុំមានការសោកស្តាយ ចំពោះអ្វីដែលសហគមន៍ជ្វីហ្វ និង ប្រជាជាតិរបស់យើងទាំងមូលបានជួបប្រទះ»។

លោកបានមានប្រសាសន៍ បន្ថែមថា «រដ្ឋាភិបាលនឹងធ្វើការ ជារៀងរាល់ថ្ងៃ ដើម្បីការពារជនជាតិជ្វីហ្វអូស្ត្រាលី ដើម្បីការពារសិទ្ធិជាមូលដ្ឋាន ក្នុងនាមជាជនជាតិអូស្ត្រាលី ដែលពួកគេត្រូវមានមោទនភាព អនុវត្តជំនឿរបស់ពួកគេ អប់រំកូនរបស់ពួកគេ និងចូលរួមក្នុងសង្គមអូស្ត្រាលី តាមមធ្យោបាយ ដែលអាចធ្វើទៅបាន»។

គួររម្លឹកថា កាលពីថ្ងៃទី១៤ ខែធ្នូ ខ្មាន់កាំភ្លើងពីរនាក់ បានបើកការបាញ់ប្រហារ អំឡុងពេលការជួបជុំគ្នា សម្រាប់ពិធីបុណ្យជនជាតិជ្វីហ្វ Hanukkah នៅឆ្នេរ Bondi ស្ថិតក្នុងប្រទេសអូស្ត្រាលី។ ព្រឹត្តិការណ៍នេះ មានមនុស្សចូលរួមប្រារព្ធ ជាង១០០០នាក់។ ឆ្នេរ Bondi គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ច្រើនមួយ ប្រចាំទីក្រុងធំបំផុត របស់ប្រទេសអូស្ត្រាលី មួយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា