អ្នកនាំពាក្យ៖ សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌របស់យោធាថៃ គឺជាអំពើផ្គើន និងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌របស់យោធាថៃ គឺជាអំពើផ្គើន និងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ 

អ្នកនាំពាក្យ៖ សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌របស់យោធាថៃ គឺជាអំពើផ្គើន និងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ 

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា  ការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញខ្ពស់ដូចជា យន្តហោះទម្លាក់គ្រាប់បែក F-16  នាវាចម្បាំង កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ដ្រូនគ្រប់ប្រភេទ និងការបាញ់ផ្សែងពុលមកលើកងទ័ពនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជា បានកើតឡើងជារៀងរាល់ថ្ងៃ។ សកម្មភាពព្រៃផ្សៃនិងអមនុស្សធម៌នេះ គឺជាអំពើផ្គើននិងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ មានដូចជា សហរដ្ឋអាម៉េរិក ចិន សហភាពអឺរ៉ុប ប្រធានប្តូរវេនអាស៊ាន និងបណ្តាប្រទេសផ្សេងទៀតដែលបានអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរវិញ។

Advertisement

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃ និងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃ មកលើជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់៕

ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា