អេស្ប៉ាញចាយ ១.៧ ពាន់លានដុល្លារ ទិញប្រព័ន្ធការពារដែនអាកាសទប់ទល់រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេស្ប៉ាញចាយ ១.៧ ពាន់លានដុល្លារ ទិញប្រព័ន្ធការពារដែនអាកាសទប់ទល់រុស្ស៊ី

អេស្ប៉ាញចាយ ១.៧ ពាន់លានដុល្លារ ទិញប្រព័ន្ធការពារដែនអាកាសទប់ទល់រុស្ស៊ី

ម៉ាឌ្រីដ ៖ ដោយចាត់ទុករុស្ស៊ីជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប អេស្ប៉ាញដែលជារដ្ឋសមាជិកមួយរបស់ប្លុកនេះ បានចំណាយដល់ទៅ ១,៧ពាន់លានដុល្លារ បញ្ជាទិញប្រព័ន្ធការពារដែនអាកាស និងមីស៊ីល Patriot ចំនួន ៤គ្រឿង ពី Raytheon Technologies ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RTX Corp ។

Advertisement

បើតាមសារព័ត៌មាន The straits times, កិច្ចព្រមព្រៀងរវាងអេស្ប៉ាញ និងក្រុមហ៊ុន Raytheon ធ្វើឡើងបន្ទាប់ពីសមាជិកផ្សេងទៀតរបស់សហភាពអឺរ៉ុប មានដូចជាអាល្លឺម៉ង់ ហូឡង់ និងរូម៉ានី សុទ្ធតែបានចំណាយលុយដ៏ច្រើនសម្បើម បញ្ជាទិញប្រព័ន្ធ Patriot ថែមទៀតនៅក្នុងឆ្នាំ ២០២៥នេះ ។

មូលហេតុដែលរដ្ឋប្លុកអឺរ៉ុបសម្រុកទិញប្រព័ន្ធការពារដែនអាកាស គឺដោយសារមានការព្រមានធ្ងន់ៗរបស់ប្រមុខអង្គការណាតូ លោក Mark Rutte កាលពីដើមខែនេះថា បើសិនរុស្ស៊ីជោគជ័យក្នុងសង្គ្រាមនៅអ៊ុយក្រែន នោះគោលដៅបន្ទាប់របស់លោក ពូទីន គឺវាយប្រហារប្រទេសនៅតំបន់បាល់ទិក ដែលជាសមាជិកណាតូ និងមានព្រំដែនជាប់រុស្ស៊ី ។

យោងតាមប្រភពពី RT, មេធំណាតូរូបនេះ បានជំរុញឲ្យរដ្ឋសមាជិកទាំងអស់ បង្កើនការចំណាយលើវិស័យការពារជាតិ ចាប់ពី២.៥% ឬ ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែង ។

បន្ថែមលើនេះ រដ្ឋណាតូក៏ត្រូវបង្កើនការផលិតគ្រាប់រំសេវ និងបច្ចេកវិទ្យាយោធាឲ្យបានលឿនជាងរុស្ស៊ី និងបង្កើនវត្តមានទ័ពនៅតាមបណ្តាប្រទេសជាប់ព្រំដែនរុស្ស៊ី ដើម្បីបង្ហាញថា ណាតូត្រៀមខ្លួនជានិច្ច សម្រាប់សង្គ្រាមការពារខ្លួន ៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា