រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគីមុនកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគីមុនកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគីមុនកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន។

Advertisement

ជំនួបរបស់ប្រមុខការទូតកម្ពុជា-ចិននេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិនដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកទាំងមូល។

សូមជម្រាបថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕
ដោយ៖ពលជ័យ
រូបភាព៖អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា