តៃវ៉ាន់ថា សមយុទ្ធចិនបង្អាក់អ្នកដំណើរតាមផ្លូវអាកាសជាង ១០ ម៉ឺននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តៃវ៉ាន់ថា សមយុទ្ធចិនបង្អាក់អ្នកដំណើរតាមផ្លូវអាកាសជាង ១០ ម៉ឺននាក់

តៃវ៉ាន់ថា សមយុទ្ធចិនបង្អាក់អ្នកដំណើរតាមផ្លូវអាកាសជាង ១០ ម៉ឺននាក់

តៃប៉ិ ៖ រដ្ឋបាលអាកាសចរណ៍ស៊ីវិលតៃវ៉ាន់និយាយថា សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិនជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ បានបង្កការរាំងស្ទះដល់ការចាកចេញនៃជើងហោះហើរអន្តរជាតិជាង ២៩៦ និងការមកដល់នៃជើងហោះហើរអន្តរជាតិ ២៦៥ ព្រមទាំងការផ្ទេរជើងហោះហើរជាង ២៩៦ ជាពិសេសប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវអាកាសច្រើនជាង ១០០,០០០នាក់ ។

Advertisement

ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់បានបង្ហោះសារលើបណ្តាញសង្គម X ថា វិធានការឆ្លើយតបរហ័សជាមួយសមយុទ្ធចិន បានស្ថិតក្រោមដំណើរការ ខណៈកងទ័ពកំពុងប្រុងជើងការក្នុងកម្រិតខ្ពស់ ដើម្បីការពារដែនកោះខ្លួន ។

បើតាមការលើកឡើងរបស់ក្រសួងការពារជាតិតៃវ៉ាន់, ល្បែងសង្គ្រាមរបស់ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ថា ខ្លួនជាអ្នកឈ្លានពាន និងជាអ្នកបំផ្លាញសន្តិភាពដ៏ធំបំផុត ។

គួរបញ្ជាក់ថា សមយុទ្ធទ្រង់ទ្រាយធំឈ្មោះថា “បេសកកម្មយុត្តិធម៌ ២០២៥” នេះ កងទ័ពរំដោះប្រជាជនចិន (PLA) កំពុងបញ្ជូនកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែតរបស់ខ្លួន ដើម្បីធ្វើសមយុទ្ធនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់នានានៅភាគខាងជើង ភាគនិរតី ភាគអាគ្នេយ៍ និងភាគខាងកើតនៃកោះតៃវ៉ាន់ ។

ល្បែងសង្គ្រាមរបស់ចិននេះ គឺសារជាព្រមានទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីបានបញ្ជាទិញសព្វាវុធទំនើបៗចុងក្រោយរបស់អាមេរិក ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមមិនធ្លាប់មាន រហូតដល់ ១១ ពាន់លានដុល្លារ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា