ស្លាប់ ៤០នាក់ ដោយសារភ្លើងឆេះរមណីយដ្ឋានជិះស្គី ស្វីស ក្នុងពិធីជប់លៀងឆ្នាំថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្លាប់ ៤០នាក់ ដោយសារភ្លើងឆេះរមណីយដ្ឋានជិះស្គី ស្វីស ក្នុងពិធីជប់លៀងឆ្នាំថ្មី

ស្លាប់ ៤០នាក់ ដោយសារភ្លើងឆេះរមណីយដ្ឋានជិះស្គី ស្វីស ក្នុងពិធីជប់លៀងឆ្នាំថ្មី

ប៊ែន ៖ មនុស្សប្រហែល ៤០នាក់បានស្លាប់ និង ជាង១០០នាក់ទៀត បានរងរបួស ដោយសារភ្លើងឆេះ នៅរមណីយដ្ឋានជិះស្គី របស់ប្រទេសស្វីស អំឡុងពិធីជប់លៀងឆ្នាំថ្មី។

Advertisement

អគ្គីភ័យបានឆាបឆេះរង្គសាល ដែលមានហ្វូងមនុស្ស នៅក្នុងទីក្រុង រមណីយដ្ឋានជិះស្គី ដ៏ប្រណីត របស់ស្វីស Crans-Montana កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអ្នកកម្សាន្ត សម្បូរដោយយុវវ័យ បាននាំគ្នាស្រែកឡើង ខ្លាំងៗ ដើម្បីអបអរសាទរ ឆ្នាំថ្មី។

លោក Frederic Gisler មេបញ្ជាការប៉ូលីស នៅតំបន់ Wallis canton ភាគនិរតី ប្រទេសស្វីស បានប្រាប់អ្នកយកព័ត៌មានថា «អាជ្ញាធរបានរាប់ចំនួន មនុស្សស្លាប់ ប្រហែល ៤០នាក់ និង ប្រមាណ ១១៥នាក់ទៀត បានរងរបួស ដោយអ្នករបួសភាគច្រើន គឺ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ»។

នៅពេលដែលអាជ្ញាធរចាប់ផ្តើមកិច្ចការដ៏លំបាក ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និង ព្យាយាមកំណត់ពីអ្វី ដែលបានកើតឡើង ឲ្យពិតប្រាកដនោះ, ការស៊ើបអង្កេត រកមូលហេតុ ពីឧប្បត្តិហេតុនេះ ជួបបញ្ហាចម្បងមួយចំនួន។ អាជ្ញាធរបដិសេធ មិនធ្វើការសន្និដ្ឋាន អំពីមូលហេតុ នៃ សោកនាដកម្មនេះ នៅឡើយទេ។

មេបញ្ជាការប៉ូលីស លោក Frederic Gisler បានរៀបរាប់ប្រាប់​ថា «នៅប្រហែល ម៉ោង១.៣០នាទី រំលងអធ្រាត គេបានប្រទះឃើញផ្សែង ដែលហុយចេញពី​ចំកណ្តាល នៃ រមណីយដ្ឋានដ៏ធំ មួយនេះ។ ប៉ុន្មានវិនាទី ក្រោយមក សាក្សីម្នាក់ បានទាក់ទងទៅកាន់ប៉ូលីស»។

លោក Gisler បាននិយាយទៀតថា «ភ្លាមៗនោះ សំឡេងរោទិ៍ពេញដោយពណ៌ក្រហម ជាមួយនឹងការប្រមូលផ្តុំ នាយកដ្ឋានពន្លត់អគ្គីភ័យ ហើយ ក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់ភ្លើង យ៉ាងឆាប់រហ័ស ក្នុងពេលដែលកំពុងជួយសង្គ្រោះមនុស្ស ដំណាល់គ្នា»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា