ចិនយកពន្ធស្រោមអនាម័យ និងថ្នាំពន្យារកំណើត ជំរុញអត្រាកំណើត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិនយកពន្ធស្រោមអនាម័យ និងថ្នាំពន្យារកំណើត ជំរុញអត្រាកំណើត

ចិនយកពន្ធស្រោមអនាម័យ និងថ្នាំពន្យារកំណើត ជំរុញអត្រាកំណើត

ប៉េកាំង ៖ ចិនសម្រេចដកការលើកលែងពន្ធរយៈពេល ៣០ឆ្នាំ លើថ្នាំ និងឧបករណ៍ពន្យារកំណើត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែលនេះជាយុទ្ធសាស្ត្រថ្មី មានគោលបំណងជំរុញអត្រាកំណើតក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតជាងគេទី២ របស់ពិភពលោក ។

Advertisement

បើតាមសារព័ត៌មាន The straits times, ចាប់ពីពេលនេះ ស្រោមអនាម័យ និងថ្នាំពន្យារកំណើត ត្រូវបង់ពន្ធលើតម្លៃបន្ថែមចំនួន ១៣ភាគរយ ដែលជាអត្រាស្តង់ដារ សម្រាប់ទំនិញប្រើប្រាស់ភាគច្រើន ។

វិធានការនេះធ្វើឡើង ក្នុងគ្រាដែលចំនួនប្រជាជនរបស់មហាយក្សចិន បានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ២០២៤ ខណៈអ្នកជំនាញក៏បានព្រមានដែរថា ការថយចុះនេះ នឹងបន្តមានទៀត ។

សូមជម្រាបថា អត្រាកំណើតរបស់ប្រទេសចិន បានធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារគោលនយោបាយមានកូនតែម្នាក់ ដែលទីក្រុងប៉េកាំងបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ និងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស ។

ម្យ៉ាងវិញទៀត ការចំណាយខ្ពស់លើការថែទាំកុមារ និងការអប់រំ បូករួមភាពមិនប្រាកដប្រជាផ្នែកការងារ និងសេដ្ឋកិច្ច ក៏បានបន្ទច់បង្អាក់ទឹកចិត្តយុវជនចិនជាច្រើន មិនឲ្យចង់រៀបការ និងចាប់ផ្តើមមានគ្រួសារផងដែរ ៕

ប្រភព ៖ The straits timesប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា