តៃវ៉ាន់គ្រោងចាយ ៤០ ពាន់លានដុល្លារ ផលិតនាវាចម្បាំងគ្មានមនុស្សបើកទប់ទល់ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តៃវ៉ាន់គ្រោងចាយ ៤០ ពាន់លានដុល្លារ ផលិតនាវាចម្បាំងគ្មានមនុស្សបើកទប់ទល់ចិន

តៃវ៉ាន់គ្រោងចាយ ៤០ ពាន់លានដុល្លារ ផលិតនាវាចម្បាំងគ្មានមនុស្សបើកទប់ទល់ចិន

តៃប៉ិ ៖ តៃវ៉ាន់បាននឹងកំពុងបោះទុនវិនិយោគជិត ៤០ពាន់លានដុល្លារ ផលិតនាវាចម្បាំងគ្មានមនុស្សបើក (USV) ដល់ទៅ ១,៦០០គ្រឿង ដើម្បីពង្រឹងការការពារខ្លួននៅច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលប្រទេសចិនបង្កើនសម្ពាធយោធាឡោមព័ទ្ធជុំវិញកោះមួយនេះ ។

Advertisement

របាយការណ៍មួយចេញផ្សាយដោយសារព័ត៌មាន Liberty News របស់តៃវ៉ាន់ បានឱ្យដឹងថា ទាំងកងទ័ពជើងទឹក និងកងទ័ពជើងគោក បានដាក់សំណើក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះ ដើម្បីផលិតនាវាចម្បាំងគ្មានមនុស្សបើក (USV) ។

បើតាមស្តង់ដារបស់កងទ័ពជើងទឹកតៃវ៉ាន់, នាវា USV ទាំងនោះតម្រូវឱ្យមានល្បឿនអតិបរមាយ៉ាងហោចណាស់ ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបាញ់យ៉ាងហោចណាស់ ៤៦០គីឡូម៉ែត្រ ។

បន្ថែមលើនេះ នាវា USV ក៏គួរតែមានសមត្ថភាពកំណត់អត្តសញ្ញាណ និងរុករកនាវាផ្សេងទៀតដោយស្វ័យភាព ក៏ដូចជាមានសមត្ថភាពធ្វើសង្គ្រាម និង បំពាក់ដោយម៉ូឌុលអុបទិក និងអ៊ីនហ្វ្រារ៉េដ ព្រមទាំងអាចបញ្ជូនព័ត៌មានស៊ើបការណ៍សម្ងាត់ និងរូបភាពក្នុងចម្ងាយរហូតដល់ ៤៤គីឡូម៉ែត្រ ។

យោងតាមរបាយការណ៍របស់កាសែត Taiwan News, កងទ័ពជើងទឹកក៏ទាមទារឱ្យនាវា USV អាចធ្វើប្រតិបត្តិការនៅក្រោមស្ថានភាពសមុទ្រលំបាកៗ មានន័យថា អាចមានសមត្ថភាពទប់ទល់នឹងទឹករលកមានកម្ពស់រហូតដល់ ២.៥ម៉ែត្រ ។

កម្មវិធីផលិតនាវា USV នេះ ត្រូវបានគេរំពឹងថា នឹងទទួលបានមូលនិធិពីកញ្ចប់ថវិកាការពារជាតិពិសេសប្រហែល ៣៩.៨ពាន់លានដុល្លារ ។ ហើយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ ជុងសាន ត្រូវបានគេជឿថា នឹងក្លាយជាអ្នកម៉ៅការសំខាន់លើគម្រោងផលិតនាវា USV នេះ ៕

ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា