ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលចម្ងាយ ៦០០ គីឡូម៉ែត្រដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលចម្ងាយ ៦០០ គីឡូម៉ែត្រដោយជោគជ័យ

ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលចម្ងាយ ៦០០ គីឡូម៉ែត្រដោយជោគជ័យ

អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថាននិយាយថា ខ្លួនបានបាញ់សាកល្បងប្រព័ន្ធអាវុធមីស៊ីលនាំផ្លូវ Taimoor ហោះក្នុងចម្ងាយប្រហែល ៦០០គីឡូម៉ែត្រដោយជោគជ័យ ហើយចាត់ទុកការធ្វើតេស្តនេះ ជាព្រឹត្តិការណ៍សំខាន់មួយ ដើម្បីជំរុញសមត្ថភាពកងទ័ពអាកាស និងវិស័យការពារជាតិប្រទេស ។

Advertisement

យោធាប៉ាគីស្ថានបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា មីស៊ីលនាំផ្លូវបាញ់ចេញពីអាកាស Taimoor ដែលជាអាវុធផលិតក្នុងស្រុក គឺមានសមត្ថភាពវាយប្រហារគោលដៅទាំងនៅលើដីគោក និងសមុទ្ររបស់សត្រូវជាមួយភាពជាក់លាក់ខ្ពស់ក្នុងចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ ដោយផ្ទុកក្បាលគ្រាប់ធម្មតា ។

សេចក្តីថ្លែងការណ៍បន្តថា បំពាក់ដោយប្រព័ន្ធរុករក និងបច្ចេកវិទ្យាកំណត់មុខសញ្ញាទំនើបៗ មីស៊ីល Taimoor ត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារក្នុងរយៈកម្ពស់ទាប ដែលអនុញ្ញាតឱ្យវាអាចគេចផុតពីប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរបស់សត្រូវប្រកបដោយប្រសិទ្ធភាព ។

យោងតាមសេចក្តីថ្លែងការណ៍ដដែល សមត្ថភាពវាយប្រហារមានភាពជាក់លាក់របស់មីស៊ីល Taimoor នេះ នឹងជួយបង្កើនសមត្ថភាពទប់ស្កាត់ និងភាពបត់បែនប្រតិបត្តិការរបស់កងទ័ពអាកាសប៉ាគីស្ថាន ។

គួរបញ្ជាក់ថា ប៉ាគីស្ថាន ស្ថិតក្នុងចំណោមប្រទេសធំៗចំនួន ៩ ដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ បន្ទាប់ពីអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា និងកូរ៉េខាងជើង ។

ប៉ាគីស្ថានបានចាប់ផ្តើមអភិវឌ្ឍឃ្លាំងអាវុធដោយឯករាជ្យ មិនពឹងផ្អែកប្រទេសដទៃ ដោយសារមានភាពតានតឹងជាមួយឥណ្ឌា ហើយបានធ្វើតេស្តនុយក្លេអ៊ែរលើកដំបូងក្នុងឆ្នាំ១៩៩៨ ។ យោងតាមការប៉ាន់ស្មាន គិតត្រឹមឆ្នាំ២០២៥ ប៉ាគីស្ថានប្រហែលជាមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១៧០គ្រាប់ ៕

ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា