អាមេរិកប្រាប់ UN ថា ខ្លួនមិនចង់កាន់កាប់វេណេស៊ុយអេឡាទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រាប់ UN ថា ខ្លួនមិនចង់កាន់កាប់វេណេស៊ុយអេឡាទេ

អាមេរិកប្រាប់ UN ថា ខ្លួនមិនចង់កាន់កាប់វេណេស៊ុយអេឡាទេ

វ៉ាស៊ីនតោន ៖ អាមេរិកបានប្រាប់អង្គការសហប្រជាជាតិ ថា ខ្លួនមិនចង់កាន់កាប់ប្រទេសវេណេស៊ុយអេឡានោះទេ។ ជាការបញ្ជាក់ប្រាប់ ចំពេលដែលរដ្ឋបាលរបស់លោក ត្រាំ រងការរិះគន់យ៉ាងខ្លាំង អំឡុងកិច្ចប្រជុំរបស់ UN ជុំវិញការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើល។
.
លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ UN បានប្រាប់កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារ ថា «យើងមិនកាន់កាប់ប្រទេសនេះទេ ហើយទាំងនេះ គឺជាប្រតិបត្តិការអនុវត្តច្បាប់»។

Advertisement

លោក Waltz បានការពារការវាយឆ្មក់ របស់សហរដ្ឋអាមេរិក ដោយលើកហេតុផលថា លោក Maduro គឺជាមេក្រុមភេរវករ narco-terrorist ដែលជន់លិចសហរដ្ឋអាមេរិក ជាមួយនឹងគ្រឿងញៀន និងបានចំណេញពី “ទុក្ខវេទនា” របស់ជនជាតិអាមេរិក និងប្រជាជនវេណេស៊ុយអេឡា។

ក្នុងពេលជាមួយគ្នានោះ លោក Waltz បានប្រាប់ UN ទៀតថា ប្រធានាធិបតីអាមេរិក Donald Trump បានព្យាយាម ប្រើវិធីផ្សេងទៀត ដើម្បីធ្វើឱ្យលោក Maduro ចុះចេញពីតំណែង ដោយហៅលោក Maduro ថា ជាមេដឹកនាំខុសច្បាប់ ដែលបាន រត់គេចពីតុលាការអាមេរិក។

លោក Waltz បានរំលឹកឡើងវិញ នូវការអះអាង របស់រដ្ឋបាល ត្រាំ ដែលថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិក គឺដើម្បីធនធានប្រេងដ៏ធំ របស់ប្រទេសនេះ ដោយ លោកបញ្ជាក់ថា «អ្នកមិនអាចបន្តមានទុនបំរុងថាមពលដ៏ធំបំផុត នៅលើពិភពលោក ក្រោមការគ្រប់គ្រងរបស់សត្រូវ អាមេរិក ជាមួយនឹងការគ្រប់គ្រង របស់មេដឹកនាំខុសច្បាប់»។ លោកបន្តថា «ប្រធានាធិបតី Trump បានផ្តល់ឱកាសការទូត ប៉ុន្តែ Maduro បិទផ្លូវខ្លួនឯង ជាច្រើនដង»។

ទោះបីជាបណ្តាប្រទេសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក នៅអង្គការសហប្រជាជាតិ ភាគច្រើន មានការប្រុងប្រយ័ត្ន ក្នុងសុន្ទរកថារបស់ពួកគេក៏ដោយ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន បានប្រឈមមុខនឹងកំដៅ ពីមន្ត្រីកំពូលរបស់ UN ដែលរិះគន់ការវាយប្រហារនេះ ហើយនិយាយថា ជាការបំពានច្បាប់អន្តរជាតិ អាចជំរុញឱ្យមានអស្ថិរភាព នៅក្នុងតំបន់ និងកំណត់គំរូ ដែលអាចធ្វើឱ្យមានជម្លោះហិង្សា កាន់តែខ្លាំង។

អគ្គលេខាធិការរង របស់ UN លោកស្រី Rosemary DiCarlo បាននិយាយថា «ខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង`ដែលច្បាប់អន្តរជាតិ មិនត្រូវបានគោរព»៕

ប្រភព ៖ BLOOMBERG ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា