មេបក្សប្រឆាំងវេណេស៊ុយអេឡាស្វាគមន៍អាមេរិកវាយប្រហារលើប្រទេសរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេបក្សប្រឆាំងវេណេស៊ុយអេឡាស្វាគមន៍អាមេរិកវាយប្រហារលើប្រទេសរបស់ខ្លួន

មេបក្សប្រឆាំងវេណេស៊ុយអេឡាស្វាគមន៍អាមេរិកវាយប្រហារលើប្រទេសរបស់ខ្លួន

ការ៉ាកាស ៖ មេដឹកនាំគណបក្សប្រឆាំងដ៏មានឥទ្ធិពល នៅវេណេស៊ុយអេឡា បានប្រកាសស្វាគមន៍ការវាយប្រហារ របស់សហរដ្ឋអាមេរិក មកលើប្រទេសរបស់ខ្លួន។

Advertisement

អំឡុងចូលរួមកម្មវិធី “Hannity” របស់អង្គភាពសារព័ត៌មាន Fox News កាលពីថ្ងៃអង្គារ លោកស្រី Maria Corina Machado ដែលក៏ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ផងនោះ បានបង្ហាញពីការគាំទ្រចំពោះសកម្មភាពយោធារបស់អាមេរិក នៅកណ្តាលរដ្ឋធានីការ៉ាកាស ដោយលោកស្រីបានថ្លែងចាត់ទុកថា ជាជំហានដ៏ធំសម្រាប់មនុស្សជាតិ ដើម្បីសេរីភាព និង សេចក្តីថ្លៃថ្នូរ។

បើតាមសារព័ត៌មាន រយធឺ, លោកស្រីបានបញ្ជាក់ជំហរបែបនេះ ក្នុងពេលមានវត្តមាន នៅប្រទេស
ន័រវេស អំឡុងពេលទៅទទួលពានរង្វាន់សន្តិភាព ហើយ មិនទាន់បានត្រលប់ចូលប្រទេសវិញនោះទេ។ ប៉ុន្តែ
លោកស្រី Maria Corina Machado បានប្រាប់ថា មានគម្រោងត្រឡប់ ចូលវ៉េណេស៊ុយអេឡា វិញ ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

ជុំវិញប្រតិបត្តិការយោធាអាមេរិក ចូលទៅចាប់ខ្លួន លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាគូប្រជែងនយោបាយដ៏ស្វិតស្វាញរបស់ខ្លួន, លោកស្រីហាក់បានច្រានចោលពីការជាប់ពាក់ព័ន្ធ ដោយបានអះអាងថា លោកស្រីពុំបានជជែកជាមួយលោក ដូណាល់ ត្រាំ តាំងពីខែតុលា ឆ្នាំ២០២៥ មកម្ល៉េះ។ ជាមួយគ្នានេះ កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានច្រានចោលគំនិត ដែលថា លោកបានធ្វើការ ជាមួយលោកស្រី Machado ដោយលោក ត្រាំ គ្រាន់តែនិយាយថា លោកស្រីមិនមានការគាំទ្រ ឬ ការគោរព នៅក្នុងប្រទេសនេះទេ។

ការផ្តល់កិច្ចសម្ភាសន៍ជាលើកដំបូង របស់លោកស្រី តាំងពីមានព្រឹត្តិការណ៍វាយឆ្មក់របស់អាមេរិក នាពេលនេះ ត្រូវបានធ្វើឡើង ចំពេលដែលមនុស្សជាច្រើន មានការងឿងឆ្ងល់អំពីអនាគត ភាពជាអ្នកដឹកនាំរបស់ប្រទេស នៅអាមេរិកខាងត្បូង មួយនេះ។

យ៉ាងណា កាលពីថ្ងៃចន្ទ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីប្រេង របស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីបណ្តោះអាសន្ន៕

ប្រភពពី រយធឺ, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា