លោក Trump ថា តៃវ៉ាន់អាស្រ័យលើការចាត់ចែងរបស់លោក Xi Jinpingសូមតែកុំយកគំរូតាមអាមេរិក ធ្វើដាក់វេណេស៊ុយអេឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ថា តៃវ៉ាន់អាស្រ័យលើការចាត់ចែងរបស់លោក Xi Jinpingសូមតែកុំយកគំរូតាមអាមេរិក ធ្វើដាក់វេណេស៊ុយអេឡា

លោក Trump ថា តៃវ៉ាន់អាស្រ័យលើការចាត់ចែងរបស់លោក Xi Jinpingសូមតែកុំយកគំរូតាមអាមេរិក ធ្វើដាក់វេណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ លោក Donald Trump បានប្រាប់សារព័ត៌មាន The New York Times កាលពីថ្ងៃព្រហស្បតិ៍ថា ករណីកោះតៃវ៉ាន់ អាស្រ័យលើលោក Xi Jinping ចាត់ចែងចុះ ប៉ុន្តែ លោកផ្តាំចិនថា សូមកុំយកគំរូតាមអាមេរិក ធ្វើដាក់ប្រទេសវេណេស៊ុយអេឡា នាពេលថ្មីៗនេះ។

Advertisement

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រនេះ,
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសចោលការលើកឡើងដែលថា ប្រតិបត្តិការដ៏ក្លាហានរបស់លោក ចាត់ការលើប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro អាចកំណត់គំរូដែលទីក្រុងប៉េកាំង យកមកអនុវត្តតាម ចំពោះកោះតៃវ៉ាន់។

មេដឹកនាំអាមេរិក រូបនេះ បានលើហេតុផលថា ប្រតិបត្តិការយោធា លើវេណេស៊ុយអេឡា ត្រូវបានធ្វើឡើង ព្រោះតែរដ្ឋាភិបាល របស់លោក Maduro បានបង្កការគំរាមកំហែងដោយផ្ទាល់ ដល់សហរដ្ឋអាមេរិក ប៉ុន្តែ កោះ តៃវ៉ាន់មិនបានបង្កការគំរាមកំហែង ចំពោះក្រុងប៉េកាំងឡើយ។

អំឡុងពេលផ្តល់កិច្ចសម្ភាសន៍ ហើយ មានសំណួរអំពីប្រទេសវ៉េណេស៊ុយអេឡា, លោក Donald Trump បានរៀបរាប់ថា «នេះជាការគំរាមកំហែងពិតប្រាកដមួយ» ដោយលោកនិយាយឡើងវិញ នូវការអះអាងរបស់លោកដែលថា លោក Maduro បានអនុញ្ញាតឲ្យឧក្រិដ្ឋជន និងគ្រឿងញៀនហូរចូលសហរដ្ឋអាមេរិក។ ប៉ុន្តែ លោកបញ្ជាក់ថា តៃវ៉ាន់មិនមានគ្រឿងញៀនហូរចូល ឬ បញ្ជូនឧក្រិដ្ឋជន ឆ្លងកាត់ព្រំដែន ប្រទេសចិន នោះទេ។

យ៉ាងណា លោក Donald Trump បាននិយាយថា រឿងកោះតៃវ៉ាន់ អាស្រ័យលើ លោក Xi Jinping ប្រធានាធិបតីចិន ប៉ុន្តែ លោកបានបន្ថែមថា រូបលោកបានប្រាប់មេដឹកនាំចិនរូបនេះ រួចហើយថា លោកនឹងមិនសប្បាយចិត្ត ចំពោះទង្វើយោធាណាមួយ ប្រឆាំងនឹងកោះតៃវ៉ាន់៕

ប្រភពពី South China Morning Post ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា