វេណេស៊ុយអេឡាចង់ចរចាជាមួយអាមេរិក ស្តារទំនាក់ទំនង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេណេស៊ុយអេឡាចង់ចរចាជាមួយអាមេរិក ស្តារទំនាក់ទំនង

វេណេស៊ុយអេឡាចង់ចរចាជាមួយអាមេរិក ស្តារទំនាក់ទំនង

ការ៉ាកាស់ ៖ វេណេស៊ុយអេឡា បានអះអាងថា ខ្លួនចង់ឲ្យមានកិច្ចចរចា ជាមួយអាមេរិក ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ។

Advertisement

ប្រទេសនេះបាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានចាប់ផ្តើមកិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិក លើការស្តារទំនាក់ទំនងការទូតឡើងវិញ នៅប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានទម្លាក់ លោកប្រធានាធិបតី Nicolas Maduro។

នេះគឺជាសញ្ញាចុងក្រោយ នៃ កិច្ចសហប្រតិបត្តិការ បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំ ជាមួយនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការ “ទទួលបន្ទុក” លើប្រទេស នៅតំបន់អាមេរិកខាងត្បូង មួយនេះ។

ក្រុមមន្ត្រីបាននិយាយថា អ្នកការទូតអាមេរិក កំពុងស្ថិតនៅទីក្រុង Caracas ដើម្បីពិភាក្សាអំពីការបើកស្ថានទូតរបស់ប្រទេសនេះ ឡើងវិញ ខណៈដែល នៅឯទីក្រុងវ៉ាស៊ីនតោន វិញ, លោក Trump បានជួបជាមួយក្រុមហ៊ុនប្រេង ជុំវិញផែនការរបស់លោក ក្នុងការចូលទៅកាន់ទុនបម្រុងប្រេងឆៅដ៏ធំ របស់ប្រទេសវេណេស៊ុយអេឡា។

រដ្ឋមន្ត្រីការបរទេស ប្រទេសវេណេស៊ុយអេឡា លោក Yvan Gil បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាល របស់ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez “បានសម្រេចចិត្តផ្តួចផ្តើមដំណើរការការទូត រុករកជាមួយរដ្ឋាភិបាល សហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើតបេសកកម្មការទូតឡើងវិញ នៅក្នុងប្រទេសទាំងពីរ»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា