អាមេរិកលុបចោលផែនការវាយវេណេស៊ុយអេឡា ជុំទី២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកលុបចោលផែនការវាយវេណេស៊ុយអេឡា ជុំទី២

អាមេរិកលុបចោលផែនការវាយវេណេស៊ុយអេឡា ជុំទី២

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានសម្រេចលុបចោលផែនការ វាយប្រហារលើប្រទេសវេណេស៊ុយអេឡា ជុំទី២។ នេះបើតាមចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន NHK កាលពីថ្ងៃសុក្រ។

Advertisement

ប្រភពបញ្ជាក់ថា ដំណឹងនៃការលុបចោលនេះ គឺជាការប្រកាសដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយលោកថែមទាំងបានលើកឡើងពីប្រជាជាតិនៅតំបន់អាមេរិកខាងត្បូង មួយនេះ បានដោះលែងអ្នកទោសនយោបាយមួយចំនួនធំ ផងដែរ។

លោក ដូណាល់ ត្រាំ បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសុក្រថា
រលកទីពីរ នៃ ការវាយប្រហារ មិនចាំបាច់ធ្វើទៀតទេ ព្រោះថា សហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា កំពុងធ្វើការយ៉ាងល្អជាមួយគ្នា ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន របស់ប្រទេសនេះឡើងវិញ។ លោកអះអាងថា ចំណាត់ការរបស់វេណេស៊ុយអេឡា គឺជាសញ្ញានៃការស្វែងរកសន្តិភាព និង កាយវិការសំខាន់ ព្រមទាំង ឆ្លាតវៃ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានអះអាងថា កប៉ាល់យោធាអាមេរិក នៅជិតប្រទេសវេណេស៊ុយអេឡា នឹងនៅតែឈរជើងដដែល សម្រាប់ហេតុផលសុវត្ថិភាព។

លោក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់អ្នកសារព័ត៌មាន ក្រោយការវាយប្រហារ ជុំទី១ ភ្លាមៗ ថា កងកម្លាំងអាមេរិក បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការវាយប្រហារ ជាលើកទីពីរ ហើយ អាចធំជាងមុន។

គួររម្លឹកថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កម្លាំងយោធាអាមេរិក បានវាយឆ្មក់ប្រទេសវេណេស៊ុយអេឡា និង បានចូលទៅចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដល់រដ្ឋធានីការ៉ាកាស រួចនាំខ្លួនយកមកពីកាត់ទោស នៅទឹកដីអាមេរិក ជុំវិញបញ្ហាគ្រឿងញៀន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា