អ៊ីស្រាអែលចុះកុងត្រាសន្តិសុខជាមួយអាល្លឺម៉ង់ ហើយថា អ៊ីរ៉ង់គំរាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលចុះកុងត្រាសន្តិសុខជាមួយអាល្លឺម៉ង់ ហើយថា អ៊ីរ៉ង់គំរាម

អ៊ីស្រាអែលចុះកុងត្រាសន្តិសុខជាមួយអាល្លឺម៉ង់ ហើយថា អ៊ីរ៉ង់គំរាម

ហ្ស៊េរុយសាឡិម ៖ ប្រទេសអ៊ីស្រាអែលបានចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសអាល្លឺម៉ង់ ដោយលើកឡើងពីការគំរាមកំហែងរបស់ប្រទេសអ៊ីរ៉ង់។

Advertisement

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា កិច្ចព្រមព្រៀងសន្តិសុខនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រឆាំងភេរវកម្ម និងការការពារតាមអ៊ីនធឺណិត។

សេចក្តីថ្លែងការណ៍ របស់ការិយាល័យ បានអះអាងទៀតថា «អ៊ីរ៉ង់ និងដៃជើងរបស់គេ ដូចជា ហេសបូឡា ហាម៉ាស និង ពួកហ៊ូទី គំរាមកំហែង មិនត្រឹមតែអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិរភាពក្នុងតំបន់ និងសន្តិសុខអន្តរជាតិផងដែរ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «សត្រូវរបស់អ៊ីស្រាអែល គួរតែដឹង! យើងសម្លឹងទៅពួកអ្នកគ្រប់ពេលវេលា និង គ្រប់ទីកន្លែង»។

កាលពីខែមុន ប្រទេសអាឡឺម៉ង់ក៏បានអនុម័ត លើការពង្រីកកិច្ចសន្យា តម្លៃ ៣.១ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារមីស៊ីលប្រឆាំងមីស៊ីល Arrow 3 ដែលអ៊ីស្រាអែលផលិត និងអភិវឌ្ឍជាមួយនឹងការគាំទ្រពីសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដំបូង ក្នុងឆ្នាំ២០២៣ ឥឡូវនេះ មានតម្លៃប្រហែល ៦.៥ ពាន់លានដុល្លារ។ អ៊ីស្រាអែលនិយាយថា នេះគឺជាកិច្ចសន្យានាំចេញយោធាធំបំផុតមិនធ្លាប់មាន របស់ប្រទេសខ្លួន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា