ថៃផ្ទុះគ្រាប់បែកឆេះការ៉ាស់សាំង PTT នៅភាគខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃផ្ទុះគ្រាប់បែកឆេះការ៉ាស់សាំង PTT នៅភាគខាងត្បូង

ថៃផ្ទុះគ្រាប់បែកឆេះការ៉ាស់សាំង PTT នៅភាគខាងត្បូង

បាងកក ៖ ផ្ទុះគ្រាប់បែកផ្ទួនៗ បណ្តាលឲ្យឆេះបំផ្លាញស្ថានីយប្រេងឥន្ធនៈ ចំនួន១១កន្លែង ឃើញមានទាំងការ៉ាស់ PTT នៅទូទាំងខេត្ត ភាគខាងត្បូងបំផុត នៃ ប្រទេសថៃ ដូចជា ខេត្ត Narathiwat, ខេត្ត Pattani និង ខេត្ត Yala កាលពីយប់រំលេងអធ្រាត ឈានចូលដល់ថ្ងៃចន្ទនេះ។

Advertisement

សេចក្តីថ្លែងការណ៍ របស់កងទ័ពបានឲ្យដឹងថា មានមនុស្ស៤នាក់ បានរងរបួស អំឡុងការបំផ្ទុះគ្រាប់បែក ចន្លោះពេលប្រហែល ៤០នាទី នៅក្នុងតំបន់ ដែលតែងតែមានសកម្មភាពវាយប្រហារ របស់ក្រុមបះបោរ។

បើតាម AFP, ជម្លោះផ្តាច់ទឹកដី ចាប់តាំងពីឆ្នាំ ២០០៤ មក បានសម្លាប់មនុស្សរាប់ពាន់នាក់ ខណៈដែលពួកឧទ្ទាម នៅក្នុងតំបន់ភាគច្រើន ដែលជាមូស្លីម ជាប់ព្រំដែននឹងប្រទេសម៉ាឡេស៊ី បាននិងកំពុងប្រយុទ្ធ ដើម្បីស្វ័យភាពកាន់តែច្រើន។

យ៉ាងណា ជុំវិញការវាយប្រហារចុងក្រោយបង្អស់នេះ អាជ្ញាធរមិនបាននិយាយថា ក្រុមណាមួយ អាចនៅពីក្រោយការវាយប្រហារ ហើយ មិនបានប្រកាសពីការចាប់ខ្លួនជនសង្ស័យ នោះដែរ។

អភិបាលខេត្ត Narathiwat លោក Boonchauy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «វាបានកើតឡើងស្ទើរ តែក្នុងពេលតែមួយ.. បុរសមិនស្គាល់អត្តសញ្ញាណ មួយក្រុម បានមកបំផ្ទុះគ្រាប់បែក ដែលធ្វើឱ្យខូចម៉ាស៊ីនបូមប្រេង»។

លោកបានអះអាងថា មាននគរបាលម្នាក់ បានរងរបួស។ រីឯ កងទ័ព បាននិយាយថា អ្នកពន្លត់អគ្គិភ័យម្នាក់ និងបុគ្គលិកស្ថានីយប្រេង ពីរនាក់ ទៀត បានរងរបួស នៅខេត្ត Pattani។

អ្នកនាំពាក្យកងទ័ពថៃ បានប្រាប់សារព័ត៌មាន AFP ថា អ្នកទាំងបួននាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយអះអាងថា ពុំមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរ នោះទេ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា