អាមេរិកព្រមានពលរដ្ឋខ្លួន ឲ្យចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកព្រមានពលរដ្ឋខ្លួន ឲ្យចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់

អាមេរិកព្រមានពលរដ្ឋខ្លួន ឲ្យចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់

តេហេរ៉ង់ ៖ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខ ដោយព្រមានពលរដ្ឋអាមេរិកទាំងអស់នៅអ៊ីរ៉ង់ ឱ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយបារម្ភថា ទីក្រុងវ៉ាស៊ីនតោនជួយមិនទាន់ពេល។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន RT នៅថ្ងៃអង្គារនេះ។

Advertisement

បើតាមប្រភព, សាធារណៈរដ្ឋឥស្លាមមួយនេះ ត្រូវបានគ្រប់គ្រង ដោយភាពចលាចលទូទាំងប្រទេស ចាប់តាំងពីចុងខែធ្នូ ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ ជាមួយអាជ្ញាធរ។ ទីក្រុងតេហេរ៉ង់បានដាក់ការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរ ដោយបានបិទបណ្តាញទូរស័ព្ទចល័ត និង អ៊ីនធឺណិត ដើម្បីទប់ស្កាត់អ្វី ដែលខ្លួនពណ៌នាថា ជាអំពើហឹង្សា បញ្ឆេះដោយបរទេស។

ស្ថានទូតនិម្មិតអាមេរិក នៅក្រុងតេហេរ៉ង់ បានអះអាង កាលពីថ្ងៃចន្ទថា «ចាកចេញពីអ៊ីរ៉ង់ ឥឡូវនេះ !ស្ថានទូត ជំរុញឱ្យពលរដ្ឋ ធ្វើការវាយតម្លៃហានិភ័យផ្ទាល់ខ្លួន និង រៀបចំផែនការធ្វើដំណើរ ពីព្រោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនអាចធានាសុវត្ថិភាពរបស់អ្នកបានទេ»។

ប្រភពបញ្ជាក់ថា «ជនជាតិអាមេរិកមានហានិភ័យខ្ពស់ ក្នុងការសាកសួរ ការចាប់ខ្លួន និងការឃុំឃាំងនៅក្នុងប្រទេសអ៊ីរ៉ង់» ដោយបន្ថែមថា ការមានលិខិតឆ្លងដែនអាមេរិកតែឯង ក៏ប្រឈមនឹងការឃុំខ្លួនដែរ។

សម្រាប់អ្នកមានសញ្ជាតិ ២ ត្រូវតែចាកចេញ ដោយប្រើតែលិខិតឆ្លងដែនអ៊ីរ៉ង់ ។ សម្រាប់អ្នកដែលមិនអាចចាកចេញ សូមទៅស្វែងរកទីតាំងសុវត្ថិភាព នៅក្នុងលំនៅដ្ឋានរបស់អ្នក ឬ អគារសុវត្ថិភាពផ្សេងទៀត និងស្តុកទុកអាហារ ទឹក ថ្នាំពេទ្យ ព្រមទាំង សម្ភារៈចាំបាច់ផ្សេងទៀត នេះបើតាមស្ថានទូតនិម្មិតអាមេរិក ដដែល៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា