មេដឹកនាំវេណេស៊ុយអេឡា ៖ យើងមិនខ្លាចការប៉ះទង្គិចការទូតជាមួយអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំវេណេស៊ុយអេឡា ៖ យើងមិនខ្លាចការប៉ះទង្គិចការទូតជាមួយអាមេរិក

មេដឹកនាំវេណេស៊ុយអេឡា ៖ យើងមិនខ្លាចការប៉ះទង្គិចការទូតជាមួយអាមេរិក

ការ៉ាកាស ៖ ប្រធានាធិបតីបណ្តោះអាសន្ន របស់វេណេហ្ស៊ុយអេឡាបាននិយាយថា រដ្ឋាភិបាលរបស់ខ្លួន មិនខ្លាចការប្រឈមមុខដាក់គ្នាខាងការទូត ជាមួយសហរដ្ឋអាមេរិក ដែលបានបណ្តេញប្រធានាធិបតី ម៉ាឌូរ៉ូ ទាំងបង្ខំ នៅក្នុងការវាយប្រហារយោធា កាលពីដើមខែនេះទេ។

Advertisement

លោកស្រី Delcy Rodriguez បានថ្លែងទៅកាន់សភា កាលពីថ្ងៃព្រហស្បតិ៍ ថា «យើងដឹងថា ពួកគេមានថាមពលខ្លាំង។ យើងដឹងថា ពួកគេជាមហាអំណាចនុយក្លេអ៊ែរដ៍សាហាវ…យើងមិនខ្លាចក្នុងការប្រឈមមុខនឹងពួកគេ ខាងការទូតទេ តាមរយៈកិច្ចសន្ទនានយោបាយ»។

លោស្រី បានប្រាប់ថា លោកស្រីបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនបង្ហាញ “ការគោរពចំពោះសេចក្តីថ្លៃថ្នូរ” របស់លោក ម៉ាឌូរ៉ូ ដែលប្រឈមមុខនឹងការចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន នៅក្នុងសហរដ្ឋអាមេរិក។

ការអះអាងនេះ បានធ្វើឡើង បន្ទាប់ពីលោកស្រី Rodriguez បាននិយាយតាមទូរស័ព្ទ កាលពីថ្ងៃពុធ ជាមួយលោក Trump។ មេដឹកនាំអាមេរិក រូបនេះ ចាត់ទុក លោកស្រីថា ជាមនុស្សអស្ចារ្យ។ លោក Trump បាននិយាយថា ការជជែកជាមួយលោកស្រី Rodriguez មានប្រធានបទជាច្រើន រួមទាំង ប្រេង រ៉ែ ពាណិជ្ជកម្ម និងសន្តិសុខជាតិ។

លោកស្រី Rodriguez បាននិងកំពុងដើរលើខ្សែរការទូត ដោយព្យាយាមបំពេញតាមការទាមទាររបស់លោក Trump ខណៈដែលក្រុមអ្នកស្មោះស្ម័គ្រ របស់លោក Maduro កំពុងគ្រប់គ្រងកងកម្លាំងសន្តិសុខ និង កងយោធា របស់វេណេហ្ស៊ុយអេឡា។

លោកស្រី បានពណ៌នាការជជែក ជាមួយមេដឹកនាំសហរដ្ឋអាមេរិកថា ប្រកបដោយផលិតភាព បានកំណត់លក្ខណៈ ដោយការគោរពគ្នា ទៅវិញទៅមក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា