លោក ត្រាំ តែងតាំងអតីតនាយករដ្ឋមន្រ្តីអង់គ្លេស ក្នុងក្រុមប្រឹក្សាសន្តិភាពនៅតំបន់ហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ តែងតាំងអតីតនាយករដ្ឋមន្រ្តីអង់គ្លេស ក្នុងក្រុមប្រឹក្សាសន្តិភាពនៅតំបន់ហ្គាហ្សា

លោក ត្រាំ តែងតាំងអតីតនាយករដ្ឋមន្រ្តីអង់គ្លេស ក្នុងក្រុមប្រឹក្សាសន្តិភាពនៅតំបន់ហ្គាហ្សា

វ៉ាស៊ីនតោន ៖ សេតវិមានបានប្រកាសអំពីសមាសភាពក្នុង «ក្រុមប្រឹក្សាសន្តិភាព» នៅតំបន់ហ្គាហ្សា ក្នុងនោះរួមមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ព្រមទាំងកូនប្រសាររបស់លោក ដែលជាទីប្រឹក្សាសេតវិមាន គឺលោកJared Kushner ។

Advertisement

ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងធ្វើជាប្រធានក្រុមប្រឹក្សានេះ ក៏បានតែងតាំងលោក Steve Witkoff បេសកជនពិសេសរបស់គាត់ និងលោក Ajay Banga ប្រធានធនាគារពិភពលោក ក្នុងចំណោមអ្នកដែលស្ថិតនៅក្នុង «ក្រុមប្រឹក្សាប្រតិបត្តិស្ថាបនិក» ដែលមានសមាជិកចំនួន ៧នាក់ ។

រីឯសមាជិកបន្ថែមទៀតនឹងត្រូវប្រកាសក្នុងសប្តាហ៍ខាងមុខ ខណៈដែលក្រុមហាម៉ាស់បានសាទរ និងចាត់ទុកវាជាគន្លឹះ ក្នុងការពង្រឹងបទឈប់បាញ់នៅហ្គាហ្សា ។

ការបង្កើតក្រុមប្រឹក្សានេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីការចាប់ផ្តើមដំណាក់កាលទីពីរ នៃផែនការសន្តិភាពចំនួន ២០ចំណុចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតំបន់ហ្គាហ្សា ជាការប៉ុនប៉ងជំរុញបទឈប់បាញ់ដ៏ផុយស្រួយមួយ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា