អ៊ីស្រាអែលប្រឆាំងការតែងតាំងសមាជិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា របស់លោក ត្រាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលប្រឆាំងការតែងតាំងសមាជិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា របស់លោក ត្រាំ

អ៊ីស្រាអែលប្រឆាំងការតែងតាំងសមាជិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា របស់លោក ត្រាំ

ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួនជំទាស់ទៅនឹងការតែងតាំងសមាជិក នៃ ក្រុមប្រឹក្សាសន្តិភាព Gaza របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយក្រុមនេះ នឹងត្រួតពិនិត្យអភិបាលកិច្ច ក្រោយចប់សង្គ្រាម នៅក្នុងទឹកដីប៉ាឡេស្ទីន។

Advertisement

ក្រុមប្រឹក្សាប្រតិបត្តិ Gaza មួយនេះ រួមមានទាំង រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan និង មន្ត្រីកាតាម្នាក់ផងដែរ ហើយត្រូវបានប្រកាស ដោយសេតវិមាន កាលពីថ្ងៃសុក្រ។

ក្រុមប្រឹក្សាសន្តិភាព បានចាប់ផ្តើមបង្កើតរូបរាង កាលពីថ្ងៃសៅរ៍ ខណៈដែលមេដឹកនាំនៃប្រទេសអេហ្ស៊ីប តួកគី អាហ្សង់ទីន និង កាណាដា ត្រូវបានស្នើសុំឱ្យចូលរួម។ លោក Trump បានប្រកាសខ្លួនឯងរួចហើយថា លោកគឺជាប្រធានស្ថាប័ន១នេះ ខណៈដែលលោកលើកកម្ពស់ចក្ខុវិស័យដ៏ចម្រូងចម្រាស នៃការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលភាគច្រើន ត្រូវបានក្លាយជាកម្ទេចថ្ម កំឡុងពេលពីរឆ្នាំ នៃការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល។

លោក ដូណាល់ ត្រាំ ក៏បានតែងតាំង លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក, លោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និង ក្រុមអ្នកចរចាជាន់ខ្ពស់ គឺ លោក Jared Kushner ព្រមទាំង លោក Steve Witkoff ជាសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិ Gaza នេះ ផងដែរ។

យ៉ាងណា កាលពីថ្ងៃសៅរ៍ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា «សេចក្តីប្រកាស ទាក់ទងនឹងសមាសភាព នៃ ក្រុមប្រតិបត្តិ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមប្រឹក្សាសន្តិភាព មិនត្រូវបានសម្របសម្រួល ជាមួយអ៊ីស្រាអែល ហើយ ដំណើរការផ្ទុយទៅនឹងគោលនយោបាយរបស់ខ្លួន»។ ប្រភពបានបន្តថា «នាយករដ្ឋមន្ត្រី បានណែនាំរដ្ឋមន្ត្រីការបរទេស ឲ្យទាក់ទងទៅរដ្ឋមន្ត្រីការបរទេសអាមេរិក លើបញ្ហានេះ»។

ទីក្រុង វ៉ាស៊ីនតោន បាននិយាយថា ក្រុមប្រឹក្សាសន្តិភាពនៅហ្គាហ្សា គឺជាដំណាក់ កាលទីពីរ ដែលបានបន្តពីដំណាក់កាលទី១ នៃការអនុវត្តបទឈប់បាញ់ រហូតដល់ការរំសាយអាវុធ ដល់ក្រុមហាម៉ាស់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា