បារាំងចង់កសាងស្ពានតភ្ជាប់ G7, G20 និង BRICS | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងចង់កសាងស្ពានតភ្ជាប់ G7, G20 និង BRICS

បារាំងចង់កសាងស្ពានតភ្ជាប់ G7, G20 និង BRICS

បរទេស ៖ អំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើង នៅប្រទេសស្វីស, បារាំងបានបង្ហាញពីបំណង ចង់កសាងស្ពាន តភ្ជាប់គ្នា រវាងក្រុមប្រទេស G7, G20 និង BRICS។

Advertisement

បើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass កាលពីថ្ងៃពុធ, ប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្លែងចេញពីទីក្រុង Davos ថា គោលដៅមួយ ក្នុងចំណោមគោលដៅ របស់ប្រទេសបារាំង ក្នុងការធ្វើជាប្រធាន នៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត ទាំង៧ ឬ G7 គឺដើម្បីជំរុញការសន្ទនា ជាមួយក្រុមប្រទេស BRICS។ លោកបន្តថា បារាំងក៏មានបំណងកសាងស្ពាន និង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាង G7 ជាមួយបណ្តាប្រទេស BRICS និង ក្រុម G20 ដោយលោកបានគូសបញ្ជាក់ថា «ការបែកបាក់នៃពិភពលោក វាគ្មានន័យអ្វីនោះទេ»។

តាមគំនិតរបស់លោក, សង្រ្គាមពាណិជ្ជកម្ម, ការកើនឡើងនៃការការពារនិយម និងការប្រណាំង ដើម្បីផលិតហួសប្រមាណ នឹងនាំឱ្យមានការខាតបង់តែប៉ុណ្ណោះ។ មេដឹកនាំបារាំង រូបនេះ បានសង្កត់ធ្ងន់ថា «នោះហើយជាមូលហេតុ ដែលការលុបបំបាត់អតុល្យភាពសេដ្ឋកិច្ចសកល គឺជាអាទិភាពសំខាន់របស់យើង» ។

ប្រទេសបារាំងបានចូលកាន់តំណែងជាប្រធាន G7 នៅខែមករា ឆ្នាំ២០២៦។ ក្រុមនេះក៏រួមបញ្ចូលផងដែរ នូវ ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី កាណាដា សហរដ្ឋអាមេរិក និង ប្រទេសជប៉ុន។

រីឯ BRICS ដែលបង្កើតឡើងក្នុងឆ្នាំ២០០៦ គឺជាអង្គការអន្តររដ្ឋាភិបាលនៃប្រជាជាតិ ដែលរួមគ្នា មានចំនួនច្រើនជាងមួយភាគបួន នៃសេដ្ឋកិច្ចពិភពលោក និង ជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក។ បច្ចុប្បន្ន ប្លុកនេះ មានសមាជិក ចំនួន១០ មានដូចជា ប្រេស៊ីល ចិន អេហ្ស៊ីប អេត្យូពី ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ រុស្ស៊ី អាហ្វ្រិកខាងត្បូង និង អេមីរ៉ាត់ អារ៉ាប់រួម៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា