ឥណ្ឌូនេស៊ីបន្តស្វែងរកមនុស្ស ៨០នាក់ ក្រោយការរអិលបាក់ដីសម្លាប់មនុស្ស ១០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូនេស៊ីបន្តស្វែងរកមនុស្ស ៨០នាក់ ក្រោយការរអិលបាក់ដីសម្លាប់មនុស្ស ១០នាក់

ឥណ្ឌូនេស៊ីបន្តស្វែងរកមនុស្ស ៨០នាក់ ក្រោយការរអិលបាក់ដីសម្លាប់មនុស្ស ១០នាក់

ហ្សាកាតា ៖ ឆ្លើយតបការរអិលបាក់ដីសម្លាប់មនុស្ស ១០នាក់នៅតំបន់លំនៅដ្ឋានមួយនៃខេត្តជ្វាខាងលិចនោះ អាជ្ញាធរឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងបន្តស្វែងរក និងជួយសង្គ្រោះមនុស្ស ៨០នាក់ផ្សេងទៀតដែលបន្តបាត់ខ្លួននៅឡើយ ។

Advertisement

ប្រតិបត្តិការជួយសង្គ្រោះនេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍រអិលបាក់ដីកាលពីថ្ងៃសៅរសប្តាហ៍មុន បង្កឡើងពីភ្លៀងធ្លាក់ខ្លាំង ខណៈដែលទីភ្នាក់ងារអាកាសធាតុបានព្រមានថា ស្ថានភាពនេះអាចបន្តរយៈពេលមួយសប្តាហ៍នៅក្នុងខេត្ត និងតំបន់ជាច្រើនទៀត ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងត្រូវបានរារាំង ដោយសារស្ថានភាពដីមិន ស្ថិតស្ថេរ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលពិបាកក្នុងការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ក្នុងការជួយសង្រ្គោះ ។

ទន្ទឹមគ្នា ក៏មានរបាយការណ៍ជាច្រើន អំពីគ្រោះទឹកជំនន់នៅភាគខាងលិចកោះជ្វា រួមទាំងទីក្រុងហ្សាកាតាផងដែរ ។ គ្រោះទឹកជំនន់ទាំងនោះ បានបង្ខំឱ្យប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង ត្រូវជម្លៀសទៅកាន់ទីទួលខ្ពស់ ឬកន្លែងដែលមិនរងផលប៉ះពាល់ជាបន្ទាន់ ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍រអិលបាក់ដីចុងក្រោយនេះ បានកើតឡើងតែពីរខែប៉ុណ្ណោះបន្ទាប់ពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូននៅលើកោះស៊ូម៉ាត្រា បានសម្លាប់មនុស្សរហូតដល់ ១,២០០នាក់ បំផ្លាញផ្ទះសម្បែងអ្នកស្រុក និងបង្ខំឱ្យជម្លៀសប្រជាជនជាងមួយលាននាក់ទៅកាន់តំបន់មានសុវត្ថិភាពជាបន្ទាន់ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា