អាជ្ញាធរអគ្គីសនីកម្ពុជាចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារសង្រ្គាមឈ្លានពីថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរអគ្គីសនីកម្ពុជាចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារសង្រ្គាមឈ្លានពីថៃ

អាជ្ញាធរអគ្គីសនីកម្ពុជាចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារសង្រ្គាមឈ្លានពីថៃ

ការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា បានបង្កការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ក្នុងនោះក៏មានបណ្តាញចែកចាយអគ្គិសនីផងដែរ។ បច្ចុប្បន្ន អាជ្ញាធរអគ្គិសនីកម្ពុជា កំពុងចុះសិក្សាវាយតម្លៃ ហើយបានស្នើសុំសេវាករអគ្គិសនី ដែលរងផលប៉ះពាល់ ឲ្យផ្តល់របាយការណ៍អំពីការខូចខាត។

Advertisement

ខេត្តរងគ្រោះនៅតាមព្រំដែនមាន៦ខេត្ត គឺបន្ទាយមានជ័យ ឧត្តមានជ័យ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង និងកោះកុង ដែលមានអ្នកកាន់អជ្ញាបណ្ណសរុបចំនួន ២០ ។ ចំពោះបញ្ហានេះ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសកម្ពុជា កំពង់សហការគ្នា និងយកចិត្តទុកដាក់រកវិធីដោះស្រាយ។
នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផង់ សារិន សមាជិកទី១ នៃអាជ្ញាធរអគ្គិសនីកម្ពុជា នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥របស់សមាគម អគ្គិសនីជន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

នៅក្នុងស្ថានភាពដ៏លំបាកនេះ លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទ បានមានប្រសាសន៍ថា សេវាករអគ្គិសនីបានស្នើសុំអាជ្ញាធរអគ្គិសនីកម្ពុជា និងស្ថាប័នពាក់ព័ន្ធ អនុគ្រោះលើការផាកពិន័យចំពោះសេវាករ ដែលស្ថិតនៅតំបន់រងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន ក្នុងករណីយឺតយ៉ាវ ឬខ្វះខាតថវិកាបង់ថ្លៃថាមពលអគ្គិសនីជូនអគ្គិសនីកម្ពុជា។

សមាគមក៏បានស្នើសុំអគ្គនាយកដ្ឋានពន្ធដារទទួលស្គាល់ការចំណាយថ្លៃថាមពលអគ្គិសនី ដែលបានផ្គត់ផ្គង់ជូនមណ្ឌលជនភៀសសឹក ឬការងារសង្គម ថាជាការចំណាយដែលអាចកាត់កងពន្ធបាន ដោយគ្រាន់តែមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ ក្រៅពីនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអគ្គិសនីបានសំណូលពរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ជួយផ្ដល់កម្ចីអត្រាការប្រាក់ទាប សម្រាប់សេវាករយកទៅពង្រីកបណ្តាញ និងជួសជុលបរិក្ខារ ដែលរងការខូចខាត។

ជាការឆ្លើយតប ឯកឧត្ដម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានណែនាំឱ្យអ្នកផ្គត់ផ្គង់អគ្គិសនីធ្វើរបាយការណ៍អំពីហេដ្ឋារចនាសម្ព័ន្ធចែកចាយ ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពាន និងស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនីឡើងវិញ បន្ទាប់ពីបានសាងសង់ថ្មី ឬជួសជុល ហើយពេលនេះ ពួកគាត់បានផ្តល់របាយការណ៍បណ្តើរៗហើយ ។ ឯកឧត្តមបន្ថែមថា ការចុះវាយតម្លៃរបស់ក្រុមការងារអាជ្ញាធរអគ្គីសនីកម្ពុជា គឺសំដៅពិនិត្យស្ថានភាពជាក់ស្តែង និងជំរុញការជួសជុល ដើម្បីអាចផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋឡើងវិញ ឱ្យបានឆាប់។

សូមរំលឹកថា នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់វិស័យថាមពល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្តី ក្រសួងរ៉ែ និងថាមពល បានណែនាំជាគោលការណ៍ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយអគ្គិសនីកម្ពុជា ចុះសិក្សាវាយតម្លៃផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ ដើម្បីជាមូលដ្ឋានយកមកពិនិត្យ និងពិចារណាដោះស្រាយ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា