កម្ពុជាបង្ហាញជំហរដោះស្រាយវិវាទជាមួយថៃដោយសន្តិវិធី ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបង្ហាញជំហរដោះស្រាយវិវាទជាមួយថៃដោយសន្តិវិធី ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅហ្វីលីពីន

កម្ពុជាបង្ហាញជំហរដោះស្រាយវិវាទជាមួយថៃដោយសន្តិវិធី ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅហ្វីលីពីន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងនៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៩ ខែមករា នេះ។

Advertisement

ក្នុងឱកាសបើកអង្គប្រជុំ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ បានបង្ហាញនូវអាទិភាពសំខាន់ៗរបស់ខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់លើការជម្រុញឱ្យអាស៊ានរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីកសាងសហគមន៍មួយដែលមានភាពធន់ និងនិរន្តរភាព ស្របតាមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។

ឆ្លៀតក្នុងឱកាសនៃកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន AMS ថា អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពបន្ថែមទៀត ចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសកាលពីចុងឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។

ក្នុងនោះ កម្ពុជាបានឆ្លៀតឱកាសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រកាន់យកមធ្យោបាយដោះស្រាយបញ្ហានានាដោយសន្តិវិធី តាមរយៈការគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ទាំងមូល។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះ គឺជាកិច្ចប្រជុំលើកដំបូង នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៨ ដល់ទី២៩ មករានេះ បន្ទាប់ពីហ្វីលីពីន ទទួលដំណែងជាប្រធានអាស៊ានប្តូរវេន បន្តពីប្រទេសម៉ាឡេស៊ី៕ ទួន សុផល


ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា