រុស្ស៊ី ត្រៀមជម្លៀសអ្នកជំនាញនុយក្លេអ៊ែរខ្លួនចេញពី អ៊ីរ៉ង់ ខណៈ អាមេរិក បង្កើនសម្ពាធយោធា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ត្រៀមជម្លៀសអ្នកជំនាញនុយក្លេអ៊ែរខ្លួនចេញពី អ៊ីរ៉ង់ ខណៈ អាមេរិក បង្កើនសម្ពាធយោធា

រុស្ស៊ី ត្រៀមជម្លៀសអ្នកជំនាញនុយក្លេអ៊ែរខ្លួនចេញពី អ៊ីរ៉ង់ ខណៈ អាមេរិក បង្កើនសម្ពាធយោធា

មូស្គូ ៖ នាយកប្រតិបត្តិក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom លោក Alexey Likhachev និយាយថា ទីក្រុងមូស្គូត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្លៀសអ្នកជំនាញ និងបុគ្គលិករុស្ស៊ី ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់ ប្រសិនបើចាំបាច់ ចំពេលអាមេរិកដាក់សម្ពាធយោធាកាន់តែខ្លាំងឡើង ។

Advertisement

ជាមួយគ្នានេះ លោក Likhachev បានព្រមានថា ការវាយប្រហារដែលអាចកើតមានលើរោងចក្រ Bushehr នឹងបង្កឱ្យមាន «គ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតហួសពីការស្មាន» ។

លោកថា បើសិនកើតឡើងមែននោះ គឺប្រៀបបាននឹងគ្រោះមហន្តរាយនុយក្លេអ៊ែរ Chornobyl របស់អ៊ុយក្រែន ក្នុងឆ្នាំ ១៩៨៦ នៅពេលដែលការផ្ទុះមួយបានកើតឡើងចេញពីម៉ាស៊ីនរ៉េអាក់ទ័រទី៤ របស់រោងចក្រ ។

ឧប្បត្តិហេតុនេះ បានបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនទៅក្នុងបរិយាកាស ហើយត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក ។

បើតាមអតីតសមាជិកជាន់ទាបរុស្ស៊ីរូបនេះ, ទីក្រុងមូស្គូសង្ឃឹមថា ភាគីនានានៃជម្លោះ នឹងរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ គឺមិនវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរនៅជិតទីក្រុងកំពង់ផែ Bushehr ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ហើយបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី ។

គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបានកើនឡើងកាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសវាយលុកគោលដៅជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងមូលដ្ឋានយោធា និងរោងចក្រនុយក្លេអ៊ែរ ដែលជំរុញឱ្យមានការវាយប្រហារសងសឹកវិញពីទីក្រុងតេហេរ៉ង់ ។ ចំណែកអាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣កន្លែងផងដែរ នៅក្នុងខែនោះ ៕

ប្រភព ៖ Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា