ឆ្នាំមុន សិង្ហបុរី កើបលុយ ៤០ ពាន់លានដុល្លារ ពីវិស័យអចលនទ្រព្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំមុន សិង្ហបុរី កើបលុយ ៤០ ពាន់លានដុល្លារ ពីវិស័យអចលនទ្រព្យ

ឆ្នាំមុន សិង្ហបុរី កើបលុយ ៤០ ពាន់លានដុល្លារ ពីវិស័យអចលនទ្រព្យ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីរកប្រាក់ចំណូលសរុបបានដល់ទៅ ៤០ពាន់លានដុល្លារ ពីសកម្មភាពវិនិយោគលើវិស័យអចលនទ្រព្យ កើនឡើង ៣៦.៨ភាគរយ គិតត្រឹមឆ្នាំ២០២៥ តួលេខនេះបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ ។

Advertisement

បើតាមសារព័ត៌មាន The straits Times, កត្តាជំរុញចម្បង គឺដោយសារតែតម្លៃស្នើសុំ និងថ្លៃដើមហិរញ្ញប្បទានទាប ការកើនឡើងតម្រូវការអចលនទ្រព្យរបស់រដ្ឋ និងប្រតិបត្តិការពាណិជ្ជកម្មកាន់ឡើង ដោយសារអត្រាការប្រាក់ធ្លាក់ចុះ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ។

យោងតាមសារព័ត៌មាន VNExpress, ការលក់អចលនទ្រព្យនៅសិង្ហបុរី កើនឡើង ២៧% មានទឹកប្រាក់ប្រហែល ២៦,៩ពាន់លានដុល្លារ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៧មក នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills ។

ក្នុងចំណោមនោះ ការវិនិយោគលើវិស័យសាធារណៈបានកើនឡើង ៣២% ដែលជំរុញដោយការកើនឡើងនៃការដេញថ្លៃគម្រោងរបស់រដ្ឋ និងការវិនិយោគលើវិស័យឯកជនក៏បានកើនឡើង ២៣% ផងដែរ ដែលគាំទ្រដោយការចាប់អារម្មណ៍ឡើងវិញទៅលើទីផ្សារអចលនទ្រព្យលំនៅឋានលំដាប់ខ្ពស់ និងកត្តាគួបផ្សំផ្សេងៗទៀត ។

ក្រុមហ៊ុនអចលនទ្រព្យ Knight Frank នៅសិង្ហបុរី បានព្យាករថា សកម្មភាពវិនិយោគលើវិស័យអចលនទ្រព្យសរុបក្នុងប្រទេសសិង្ហបុរី នៅតែបន្តរឹងមាំក្នុងទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារនៅឆ្នាំ ២០២៦នេះ ៕

ប្រភព ៖ VNExpress និង The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា