យន្តហោះចម្បាំង និង ដ្រូន ទាញចំណាប់អារម្មណ៍ខ្ពស់ ក្នុងពិព័រណ៍ការពារជាតិនៅសិង្ហបុរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះចម្បាំង និង ដ្រូន ទាញចំណាប់អារម្មណ៍ខ្ពស់ ក្នុងពិព័រណ៍ការពារជាតិនៅសិង្ហបុរី

យន្តហោះចម្បាំង និង ដ្រូន ទាញចំណាប់អារម្មណ៍ខ្ពស់ ក្នុងពិព័រណ៍ការពារជាតិនៅសិង្ហបុរី

សិង្ហបុរី ៖ យន្តហោះចម្បាំង និង យន្តហោះគ្មានមនុស្សបើក កំពុងត្រូវបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង អំឡុងពិព័រណ៍ពាណិជ្ជកម្មឧស្សាហកម្មអាកាសចរណ៍ និង ការពារជាតិដ៏ធំបំផុតរបស់អាស៊ី ដែលរៀបចំធ្វើ នៅប្រទេសសិង្ហបុរី។

Advertisement

បើតាមសារព័ត៌មាន NHK, ក្រុមហ៊ុនជាង ១០០០ មកពី ៥០ ប្រទេស និង តំបន់ បានចូលរួម នៅក្នុងកម្មវិធី ពិព័រណ៍ Singapore Airshow ដែលបានបើកជាផ្លូវការ កាលពីថ្ងៃអង្គារ។

ប្រភពបញ្ជាក់ថា ការទាញចំណាប់អារម្មណ៍ខ្ពស់ លើយន្តហោះចម្បាំង និង ដ្រូន គឺ ដោយសារតែបណ្តាប្រទេសនានា ក្នុងតំបន់ បង្កើនថវិកា ការពារជាតិ ចំពេលមានការកើនឡើង នៃ ភាពមិនប្រាកដប្រជា ជាសកល។ ប្រទេសចិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទីផ្សារយន្តហោះចម្បាំងផលិតក្នុងស្រុក របស់ខ្លួន ប្រភេទ J-10 ដែលបានបង្ហាញ ការហោះហើរ ឡើង ចុះ នៅទីនោះ ហើយ ក៏ចំពេលដែល ប្រទេស ឥណ្ឌូនេស៊ី កំពុងពិចារណា ទិញយន្តហោះ ប្រភេទនេះ។

អ្នកតំណាងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក បាននិយាយថា ដ្រូន របស់ពួកគេ ក៏កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំង ខណៈដែលមន្ត្រីរដ្ឋាភិបាល មកពីតំបន់អាស៊ីអាគ្នេយ៍, អ៊ុយក្រែន និង តំបន់ផ្សេងទៀត បានទាក់ទង មកក្រុមហ៊ុនទាំងនេះ។

ទីភ្នាក់ងារបច្ចេកវិទ្យា និង ភស្តុភារ ជប៉ុន Acquisition បានបង្កើតស្តង់មួយ ដើម្បីជួយក្រុមហ៊ុនក្នុងស្រុក លក់បច្ចេកវិទ្យា ទាក់ទងនឹងវិស័យការពារជាតិ ទៅក្រៅប្រទេសផងដែរ។ ក្នុងនោះ ក៏មានការដាក់តាំងបង្ហាញ នូវ ប្រព័ន្ធឃ្លាំមើល ដែលប្រើផ្កាយរណប និង យន្តហោះគ្មានមនុស្សបើក សម្រាប់ការឈ្លបយកការណ៍ និង ដឹកជញ្ជូន ការផ្គត់ផ្គង់យោធា ជាដើម។

ប្រព័ន្ធកាប៊ីនយន្តហោះ ដើរដោយថាមពល AI ដែលបង្កើតឡើងដោយក្រុមហ៊ុនការពារជាតិ មានមូលដ្ឋាន នៅប្រទេសសិង្ហបុរី ក៏កំពុងទាក់ទាញការចាប់អារម្មណ៍ខ្ពស់ ដោយសារតែប្រព័ន្ធនេះ វិភាគបរិយាកាសជុំវិញ ដើម្បីជួយអ្នកបើកបរ លើការរុករក៕

ប្រភពពី NHK ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា