បទវិភាគ៖ ជោគជ័យរបស់លោក អានុទីន បង្កើតកង្វល់អំពីទំនាក់ទំនងកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បទវិភាគ៖ ជោគជ័យរបស់លោក អានុទីន បង្កើតកង្វល់អំពីទំនាក់ទំនងកម្ពុជា-ថៃ

បទវិភាគ៖ ជោគជ័យរបស់លោក អានុទីន បង្កើតកង្វល់អំពីទំនាក់ទំនងកម្ពុជា-ថៃ

លោក អានុទីន ឆានវីរៈគិល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ ទំនងជានឹងត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។ នេះបើយោងតាមលទ្ធផលបឋមបន្ទាប់ពីការបោះឆ្នោតសកលក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យទី ៨ ខែកុម្ភៈ។ លទ្ធផលបឋមផ្លូវការដែលត្រូវប្រកាសនៅយប់ថ្ងៃដដែលនោះ។

Advertisement

មេដឹកនាំគណបក្សភូមិចៃថៃរូបនេះ បាននាំមុខយ៉ាងដាច់ទៅលើគូប្រជែងសំខាន់ៗរបស់ខ្លួន មានដូចជា គណបក្សប្រជាជន (People’s Party) ដែលជាបក្សមាននិន្នាការចង់ធ្វើការផ្លាស់ប្តូរ និងរីកចម្រើន និងនាំមុខគណបក្សភឿថៃ (Pheu Thai) របស់ត្រកូល Shinawatra ដែលជាបក្សធ្លាប់មានប្រជាប្រិយភាពខ្លាំងតាមរយៈគោលនយោបាយបែបប្រជាភិថុត។

សម្រាប់អ្នកតាមដាននយោបាយនៅកម្ពុជា តាមរយៈជ័យជម្នះទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ប្រហែលជាពិបាកនឹងវិលរកភាពល្អុកល្អឺនឡើងវិញ ខណៈដែលការប្រយុទ្ធនៅតាមបណ្តោយព្រំដែនដែលត្រូវគេដឹងថាបង្កឡើងដោយប្រទេសថៃ ទើបតែបានធូរស្រាលមុនការបោះឆ្នោតសកលនោះបន្តិច។ យ៉ាងណាក៏ដោយក្រុមយោធាថៃនៅតែបន្តធ្វើសកម្មភាពជាច្រើនដែលគេដឹងថាដើរបញ្ច្រាសនឹងកិច្ចព្រមព្រៀងឈប់បាញ់នានាកន្លងមក។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ មើលឃើញថា ទោះបីជាបញ្ហាជម្លោះព្រំដែនត្រូវបានលោក អានុទីន យកមកប្រើប្រាស់ជាឈ្នាន់នយោបាយ យ៉ាងជោគជ័យដើម្បីកើបយកប្រជាប្រិយភាពក្នុងស្រុកក៏ដោយ ប៉ុន្តែសកម្មភាពនេះបាននិងកំពុងរុញច្រានឱ្យប្រទេសថៃធ្លាក់ក្នុងវិបត្តិ បាត់បង់កេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ។

កាលពីចុងឆ្នាំ ២០២៥ លោក Anutin Charnvirakul បានប្រកាសថា ប្រទេសថៃនឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញឡើយ ដរាបណាកម្ពុជានៅតែបន្តសកម្មភាពដែលលោកចាត់ទុកថាជាការគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ថៃ។

លោក អានុទីន ឆានវីរៈគុល បានប្រើប្រាស់អាវុធជាតិនិយម យ៉ាងមានប្រសិទ្ធភាព ដោយបានបង្ហាញខ្លួនជាអ្នកការពារអធិបតេយ្យភាពជាតិ តាមរយៈការប្រើប្រាស់វោហាសាស្ត្រចេញពីការបង្កសង្គ្រាមជាមួយកម្ពុជា។ មនុស្សរាប់សិបនាក់នៃភាគីទាំងសងខាងបានស្លាប់បាត់បង់ជីវិត។ ជនស៊ីវិល រាប់សែននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin បានប្រើប្រាស់នយោបាយជាតិនិយមជាដើមទុនសម្រាប់ការបោះឆ្នោត ហើយទទួលបានជ័យជម្នះ។

លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលថ្មីរបស់ថៃ នៅតែបន្តប្រើប្រាស់មនោគមវិជ្ជាជាតិនិយមជ្រុលលើបញ្ហាព្រំដែនដើម្បីចំណេញនយោបាយទៀតនោះ ប្រទេសថៃនឹងត្រូវប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។ លើសពីនេះ ថៃក៏នឹងត្រូវរងនូវវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដែលកើតចេញពីការរាំងស្ទះពាណិជ្ជកម្ម និងការបាត់បង់ទំនុកចិត្តពីវិនិយោគិនបរទេស ដែលជាផលវិបាកមិនអាចជៀសផុតពីការបង្កជម្លោះជាមួយប្រទេសជិតខាង។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានសម្រេចមិនទាន់ធ្វើការឆ្លើយតប ឬផ្តល់អត្ថាធិប្បាយណាមួយនៅឡើយទេ ចំពោះការបន្តកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់លោកអានុទីន ឆានវីរៈគុល នេះ៕ទួន សុផល AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា