គុយបា ខ្វះប្រេងចាក់យន្តហោះ ព្រោះទណ្ឌកម្មអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គុយបា ខ្វះប្រេងចាក់យន្តហោះ ព្រោះទណ្ឌកម្មអាមេរិក

គុយបា ខ្វះប្រេងចាក់យន្តហោះ ព្រោះទណ្ឌកម្មអាមេរិក

ឡាហាវ៉ាន ៖ ប្រទេស គុយបា ប្រឈមនឹងការខ្វះខាតប្រេងសាំងចាក់យន្តហោះ ព្រោះតែ ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។

Advertisement

អាជ្ញាធរអាកាសចរណ៍ គុយបា កាលពីថ្ងៃចន្ទ បានព្រមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ អំពីកង្វះខាតប្រេងឥន្ធនៈ ដោយសារតែការដាក់ទណ្ឌកម្ម លើផ្នែកថាមពល ពីសំណាក់សហរដ្ឋអាមេរិក មកលើប្រទេសជា កោះ មួយនេះ។

កាលពីថ្ងៃអាទិត្យ ទីក្រុង Havana បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ ចំនួន៩ របស់ប្រទេសគុយបា នឹងមិនមានប្រេងសម្រាប់ចាក់សាំងយន្តហោះ ដែលអាចមានបញ្ហា ចាប់ពីថ្ងៃចន្ទ ហើយវិបត្តិនេះ ត្រូវបានគេបារម្ភថា នឹងអូសបន្លាយពេល រហូតដល់ខែមីនា។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដាក់ពន្ធ លើប្រទេសណា ដែលផ្គត់ផ្គង់ប្រេង ដល់ប្រទេស​នៃតំបន់ Caribbean មួយនេះ ខណៈដែលរដ្ឋបាល របស់លោក បានប្រមើលមើលថា វិបត្តិសេដ្ឋកិច្ច អាចផ្តួលរំលំរដ្ឋាភិបាលគុយបា។

ក្រុមហ៊ុនអាកាសចរណ៍ កាលពីពេលមុន ក៏ធ្លាប់ជួបការខ្វះខាតស្រដៀងគ្នានេះដែរ ប៉ុន្តែ យន្តហោះបានឈប់ចាក់ប្រេង នៅក្នុងប្រទេសដូចជា ម៉ិកស៊ិក ឬ សាធារណរដ្ឋដូមីនីកែន។ យ៉ាងណាក៏ដោយ បានធ្វើឲ្យតម្លៃសំបុត្រឡើងថ្លៃ ប៉ះពាល់ដល់វិស័យទេសចរណ៍៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា