កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ស្របពេលពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ស្របពេលពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិត

កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ស្របពេលពាណិជ្ជកម្មទ្វេភាគី នៅមានកម្រិត

កម្ពុជា និងប៉ាគីស្ថាន ប្ដេជ្ញាជំរុញពាណិជ្ជកម្មទេ្វភាគីបន្ថែមទៀត ស្របពេលពាណិជ្ជកម្មទ្វេភាគី អាយុជាង ៧០ឆ្នាំមកហើយនេះ នៅមានកម្រិតតិចតួចនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Recorder នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមប្រភពដដែល ក្នុងឆ្នាំ២០២៥ ប៉ាគីស្ថាន បាននាំចេញទំនិញដែលមានតម្លៃជាង ២៩លានដុល្លារ មកកម្ពុជា ភាគច្រើន គឺជាថ្នាំពេទ្យ។ ចំណែក ទំនិញដែលប៉ាគីស្ថាននាំចូលពីកម្ពុជាវិញ មានតម្លៃតែជាង ៤លានដុល្លារ ប៉ុណ្ណោះ ដែលទំនិញទាំងនោះមានម្សៅកាកាវ និងសម្លៀកបំពាក់។
កាលពីថ្ងៃទី៩ ខែកុម្ភៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយសមភាគីប៉ាគីស្ថាន លោក Jam Kamal Khan ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី។ ជំនួបដែលធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ មុននឹងកិច្ចប្រជុំគណៈកម្មាការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ ចាប់ពីថ្ងៃអង្គារ៍ ទី ១០ ដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
ក្នុងជំនួបនេះ លោកជំទាវ ចម និម្មល បានជួបពិភាក្សាការងារជាមួយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៉ាគីស្ថាន(FPCCI) ដែលមានលោក Jam Kamal Khan រដ្ឋមន្រ្តីពាណិជ្ជកម្មប៉ាគីស្ថាន លោក Atif Ikham Sheikh ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៉ាគីស្ថាន និងថ្នាក់ដឹកនាំនៃអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន។
ភាគីទាំងពីរបានកត់សម្គាល់នូវវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៉ាគីស្ថាន និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត ជាពិសេសគឺការភ្ជាប់នូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងពាណិជ្ជករនិងវិនិយោគិននៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី ៥ ខែកុម្ភៈ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា (ISC) ទើបតែបានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃនៅកម្ពុជា។ គឺជាដំណើរទស្សនកិច្ច ដើម្បីជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរ៕

Advertisement

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា