សត្វស្វាក្តាម២ក្បាលត្រូវបានសង្រ្គោះបន្ទាប់ពីត្រូវបានគេត្រៀមយកទៅធ្វើម្ហូប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សត្វស្វាក្តាម២ក្បាលត្រូវបានសង្រ្គោះបន្ទាប់ពីត្រូវបានគេត្រៀមយកទៅធ្វើម្ហូប

សត្វស្វាក្តាម២ក្បាលត្រូវបានសង្រ្គោះបន្ទាប់ពីត្រូវបានគេត្រៀមយកទៅធ្វើម្ហូប

ភ្នំពេញ៖សត្វស្វាក្តាមចំនួន២ក្បាល​ដែលជាសត្វកម្រត្រូវបានគេ​សង្រ្គោះឱ្យមានជីវិតបន្ទាប់ពីគេបានចាប់​យកមកពីព្រៃ​នៅក្នុង ប្រទេសកម្ពុជា ហើយបម្រុងយកទៅធ្វើម្ហូបនៅអាហារដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

Advertisement

អាន៖អង្គការគាំពារសត្វព្រៃកម្ពុជា( CWC)នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦បង្ហាញ​រូបភាពស្វាក្តាមចំនួន​ពីរក្បាលដែល​គេដាក់ក្នុងទ្រុង។ពួកវាត្រូវបានគេបម្រុងយកទៅធ្វើម្ហូប តែត្រូវបានប្រជាពលរដ្ឋម្នាក់ ជួបប្រទះអាណិត​បានសង្រ្គោះដោយ​ទិញ​យកមកប្រគល់ឱ្យអង្គការ គាំពារសត្វព្រៃកម្ពុជា។

លោក ផាប់ សុផា ភ្នាក់ងារទទួលសត្វរបស់អង្គការគាំពារសត្វព្រៃ កម្ពុជាបានឱ្យដឹងថាសត្វស្វា​ទាំងពីរក្បាល​នេះត្រូវបាន​ប្រជាពលរដ្ឋយក ចេញពីហាងអាហារមួយកន្លែងនៅតំបន់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។សត្វស្វានេះ​គេបម្រុង​យកទៅធ្វើម្ហូប តែពលរដ្ឋអាណិត បានទិញសង្រ្គោះដោយប្រគល់ឱ្យអង្គការគាំពារសត្វព្រៃកម្ពុជាតែម្តង។

ចំណែកលោក ទ្រី ស៊ីថេង ប្រធាន អង្គការគាំពារសត្វព្រៃកម្ពុជាបាន បណ្ដាញព័ត៌មានAMS បន្ទាប់ពីទទួលបានសត្វ​ស្វាក្តាម​ទាំង២​ អង្គការរបស់លោកបានប្រគល់វាទៅមន្រ្តីជំនាញនៃសួនសត្វភ្នំតាម៉ៅ យកទៅថែទាំបន្ត។

គួរបញ្ជាក់ថា ស្វាក្តាមមានប្រវែងពីក្បាលដល់កន្ទុយ ៩២-១០៩សង់ ទីម៉ែត្រ ។កន្ទុយរបស់វាវែង​ជាងគេក្នុង​ចំណោម​ប្រភេទស្វានានានៅ ទ្វីបអាស៊ី។កូនរបស់វាកើតមកមានពណ៌ខ្មៅ។ ចំពោះស្វាមិនទាន់ ពេញវ័យមានដុះរោម​កញ្ចុំវែងៗ​លើក្បាល។ ចំណែកស្វាចាស់វិញមាន រោមវែងក្រាស់ដុះជុំវិញមុខ និងមានថ្ងាសទំពែក។ជាប្រភេទសត្វដែលចូលចិត្តរស់​នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម បណ្តោយឆ្នេរខ្សាច់ និងតាមឆ្នេរកោះ ជាពិសេសវាលភក់ព្រៃកោងកាង។ វារស់នៅជាហ្វូងធំរហូតដល់ ១០០ ក្បាល។ ស្វាក្តាម កូនម្តងបានតែ​មួយគត់បន្ទាប់ពីពពោះអស់រយៈពេល៥-៦ខែ។
ចំណីរបស់សត្វស្វាក្តាមរួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ ត្រួយស្លឹកឈើជាដើម។ ស្វាក្តាមជា​ប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ស្វាក្តាមឈ្មោលអាចហែលមុជទឹករហូតដល់ចម្ងាយ ៥០ ម៉ែត្រ៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា