លោក Zelensky ថា មានបទឈប់បាញ់ ទើបអ៊ុយក្រែនបោះឆ្នោត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ថា មានបទឈប់បាញ់ ទើបអ៊ុយក្រែនបោះឆ្នោត

លោក Zelensky ថា មានបទឈប់បាញ់ ទើបអ៊ុយក្រែនបោះឆ្នោត

កៀវ ៖ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានអះអាង កាលពីថ្ងៃពុធថា ការបោះឆ្នោត រៀបចំបាន លុះត្រាតែប្រទេសរបស់លោក ទទួលបានការធានាសន្តិសុខ និង មានបទឈប់បាញ់ ជាមួយរុស្ស៉ី។

Advertisement

ក្នុងពេលថ្លែងទៅកាន់ អ្នកសារព័ត៌មាន លោក Volodymyr Zelensky បានច្រានចោលការអះអាង ដែលថា រដ្ឋបាលរបស់លោក ប្រឈមមុខនឹងសម្ពាធពីសហរដ្ឋអាមេរិក ដើម្បីរៀបចំការបោះឆ្នោតថ្មីមួយ។ លោក បន្ថែមថា «យើងនឹងបន្ត ទៅការបោះឆ្នោត នៅពេល ការធានាសុវត្ថិភាព ដែលត្រូវការទាំងអស់ ត្រូវបានធានា»។ លោក Zelensky បានបន្ថែមថា «និយាយដោយត្រង់ គឺ យល់ព្រមលើបទឈប់បាញ់ ហើយការបោះឆ្នោតនឹងធ្វើឡើង»។

ការកត់សម្គាល់ របស់លោក Zelensky បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន The Financial Times បានរាយការណ៍ថា អ៊ុយក្រែនកំពុងពិចារណា លើការរៀបចំការបោះឆ្នោតប្រធានាធិបតី ក្នុងរយៈពេល ៣ខែខាងមុខ បន្ទាប់ពីរងសម្ពាធ ពីទីក្រុងវ៉ាស៊ីនតោន។ សេចក្ដីរាយការណ៍នេះ ក៏បានឱ្យដឹងដែរថា ការប្រកាសពីការរៀបចំការបោះឆ្នោត អាចនឹងធ្វើឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ចំខួប៤ឆ្នាំ នៃសង្រ្គាមនៅអ៊ុយក្រែន។

យ៉ាងណា លោក Zelensky ធ្លាប់ទទូចម្ដងហើយម្ដងទៀតថា អ៊ុយក្រែនអាចរៀបចំការបោះឆ្នោត នៅបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ីត្រូវបានចុះហត្ថលេខា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា