រដ្ឋមន្រ្តីសុខាភិបាល៖ «ភារកិច្ចចម្បងរបស់មន្ទីរពេទ្យ គឺការពារអ្នកជំងឺ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីសុខាភិបាល៖ «ភារកិច្ចចម្បងរបស់មន្ទីរពេទ្យ គឺការពារអ្នកជំងឺ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន»

រដ្ឋមន្រ្តីសុខាភិបាល៖ «ភារកិច្ចចម្បងរបស់មន្ទីរពេទ្យ គឺការពារអ្នកជំងឺ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន»

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរពេទ្យកុមារជាតិ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរពេទ្យកុមារជាតិ។

Advertisement

ឯកឧត្តមសាស្រ្តាចារ្យ បានកោតសរសើរការរីកចម្រើនរបស់មន្ទីរពេទ្យកុមារជាតិ ទាំងការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសង់ ជុំវិញបរិវេណមន្ទីរពេទ្យ ឧបករណ៍សម្ភារៈបរិក្ខារទំនើប និងការកសាងសមត្ថភាពមន្រ្តី បុគ្គលិកឱ្យកាន់តែមានសមត្ថភាពខ្ពស់ ស្របតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបានផ្ដល់ទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដើម្បីយកទៅពិចារណា ក្នុងការរៀបចំផែនការ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

ឯកឧត្ដមបានជំរុញឱ្យមន្ទីរពេទ្យបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ក៏ដូចជាបន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន និងកុមារប្រកបដោយគុណភាព និងសុវត្ថិភាព ។

ម៉្យាងទៀត មន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាន និងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ។

បន្ថែមលើនេះ ឯកឧត្តមមន្រ្តី ក៏បានផ្តល់ជាគោលការណ៍ និងយុទ្ធសាស្រ្តគន្លឹះ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងនោះមានការពង្រឹងស្វ័យភាពរបស់មន្ទីរពេទ្យនៅក្នុងការគ្រប់គ្រង ហើយគ្រប់ថ្នាក់ដឹកនាំត្រូវមានជំនាញដឹកនាំច្បាស់លាស់។

ឯកឧត្តមក៏បានអំពាវនាវឲ្យមានការត្រួតពិនិត្យគ្រប់លំហូរបស់អ្នកជំងឺ តាមរយៈការរៀបចំប្រព័ន្ធបែងចែកឱ្យបានច្បាស់លាស់ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងត្រូវបង្កើតផ្លូវអាទិភាពនៅកន្លែងចាំបាច់មួយចំនួន។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មន្ទីរពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ ផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល ទាំងការថែទាំ និងព្យាបាល ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ឱ្យបានលឿន ព្រមទាំងរៀបចំការធ្វើលំហាត់សមយុទ្ធ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការឆ្លើយតបគ្រោះអាសន្ននានា ជាពិសេសការងារព្រំដែន។ ឯកឧត្តមសង្កត់ធ្ងន់ថា «មន្ទីរពេទ្យដែលខ្លាំង មានគុណភាព នឹងធ្វើឱ្យសុខភាពប្រជាពលរដ្ឋមានភាពប្រសើរឡើងទាំងថ្ងៃនេះ និងថ្ងៃស្អែក»៕

ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា