អឺរ៉ុប ដាក់សម្ពាធ អ៊ុយក្រែន ឲ្យជួសជុលបំពង់បង្ហូរប្រេង រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ដាក់សម្ពាធ អ៊ុយក្រែន ឲ្យជួសជុលបំពង់បង្ហូរប្រេង រុស្ស៊ី

អឺរ៉ុប ដាក់សម្ពាធ អ៊ុយក្រែន ឲ្យជួសជុលបំពង់បង្ហូរប្រេង រុស្ស៊ី

បរទេស ៖ សហភាពអឺរ៉ុបបានដាក់សម្ពាធឲ្យអ៊ុយក្រែនជួសជុលបំពង់បង្ហូរប្រេងរបស់ប្រទេសរុស្ស៊ី ដែលរងការវាយប្រហារ ចាប់តាំងពីចុងខែមករាមក ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យគណៈកម្មាធិការសហភាពអឺរ៉ុបកាលពីថ្ងៃពុធ ។

Advertisement

លោកស្រី Anna-Kaisa Itkonen អ្នកនាំពាក្យគណៈកម្មាធិការសហភាពអឺរ៉ុបនិយាយថា អឺរ៉ុប ចង់បានចម្លើយពីអ៊ុយក្រែន អំពីពេលវេលា ដែលទីក្រុងកៀវ នឹងអាចជួសជុលបំពង់បង្ហូរប្រេង Druzhba ដែលបញ្ជូនប្រេងឆៅ ពីរុស្ស៊ី ទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី ។

លោកស្រីអះអាងថា ក្នុងករណីដែលអ៊ុយក្រែនមិនជួសជុលទេនោះ វានឹងបង្កមានហានិភ័យ ចំពោះសន្តិសុខនៃការផ្គត់ផ្គង់សម្រាប់ប្រទេសទាំងពីរ ខណៈដែលប្រទេសនៅអឺរ៉ុបទាំងនេះ កាន់កាប់ស្តុកប្រេងបម្រុង ត្រឹមរយៈពេល ៩០ ថ្ងៃប៉ុណ្ណោះ ។

បើតាម RT, ការដឹកជញ្ជូនប្រេងតាមបំពង់បង្ហូរប្រេង Druzhba បានបន្តផ្អាកតាំងពីចុងខែមករាមកម្ល៉េះ ដោយទីក្រុងកៀវបានស្ដីបន្ទោសរុស្ស៊ី ចំពោះការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ។

យ៉ាងណា ទីក្រុងមូស្គូ បានបដិសេធចំពោះការស្ដីបន្ទោសនេះ ហើយបានចោទប្រកាន់វាយបកទៅអ៊ុយក្រែនវិញថា កំពុងប្រើការគំរាមកំហែងថាមពលប្រឆាំងនឹងប្រទេសហុងគ្រី ដែលជាប្រទេសប្រឆាំងនឹងសមាជិកភាព របស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប ។

ប្រទេសហុងគ្រីទទូចថា មិនអាចបំពេញតម្រូវការថាមពលក្នុងប្រទេសបាននោះទេ ប្រសិនបើគ្មានការចែកចាយប្រេងពីរុស្ស៊ី ។

ចំណែកនាយករដ្ឋមន្រ្តី ស្លូវ៉ាគី លោក Robert Fico ក៏ព្រមានដែរថា ប្រទេសរបស់លោក អាចបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ដល់អ៊ុយក្រែន ប្រសិនបើទីក្រុងកៀវបរាជ័យក្នុងការចាប់ផ្តើមលំហូរប្រេងឡើងវិញ តាមរយៈបំពង់បង្ហូរ Druzhba នេះ ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា