ដំណាំស្វាយចន្ទីឆ្នាំនេះរងផលប៉ះពាល់ពីកត្តាអាកាសធាតុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដំណាំស្វាយចន្ទីឆ្នាំនេះរងផលប៉ះពាល់ពីកត្តាអាកាសធាតុ

ដំណាំស្វាយចន្ទីឆ្នាំនេះរងផលប៉ះពាល់ពីកត្តាអាកាសធាតុ

ក្នុងឆ្នាំនេះ បញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង រួមផ្សំជាមួយភ្លៀងកក់ខែផងនោះ បាន និងកំពុងជះផលអាក្រក់ដល់ដំណាំស្វាយចន្ទី ដែលរងការខូចខាតទាំងផ្លែ និងក្តិប ហើយអាចនាំឱ្យទិន្នផលឆ្នាំនេះថយចុះ។

Advertisement

ការចុះត្រជាក់ខ្លាំងចាប់ពី ១៨ដល់២០អង្សាសេ នឹងធ្វើឱ្យផ្កាកំពុងលូតលាស់ពុំព្រមរីក និងកាន់ផ្លែទេ។ ចំណែកភ្លៀងកក់ខែវិញ បានជះផលអាក្រក់ខ្លាំងបំផុតដល់ចន្ទី ក្នុងអំឡុងពេលកំពុងចេញផ្កា ពោលគឺធ្វើឲ្យរលាក ហើយរលួយ ព្រោះទឹកភ្លៀងមានសារជាតិអាស៊ីតខ្ពស់។

ក្រៅពីនេះ ភ្លៀងកក់ខែ ក៏ដូចជាមេឃអាប់អួរ នឹងជះផលអាក្រក់ ធ្វើឱ្យសត្វល្អិតកើនឡើងឆាប់រហ័ស ជាពិសេស មមាចសណ្តែក និងដង្កូវស៊ីត្រួយ ដែលនាំគ្នាបឺតជញ្ជក់ទឹកដមផ្កា និងធ្វើឱ្យផ្កាក្រៀមស្វិត។ នេះបើយោងតាមការពន្យល់របស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត បានលើកឡើងថា កត្តាអាកាសធាតុឆ្នាំនេះ ដែលត្រជាក់ខុសពីធម្មតា នឹងជះផលអាក្រក់យ៉ាងខ្លាំងដល់ទិន្នផល។ ស្វាយចន្ទីបានចេញផ្កាច្រើនណាស់ តែដោយសារអាកាសធាតុត្រជាក់អូសបន្លាយពេលយូរ បង្កឱ្យក្តិបគាំងមិនចេញផ្លែ ពោលគឺចេញផ្លែមិនដល់៥%ផង។

ការប៉ះពាល់នេះ គឺមាន២ដំណាក់កាល លើកទីមួយក្នុងដើមខែវិច្ឆិកា និងលើកទី២ នៅចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ទោះបីយ៉ាងណា ស្ថានភាពអាក្រក់នេះ គឺប្រែប្រួលទៅតាមតំបន់ផ្សេងៗគ្នា ហើយស្ថានភាពខូចខាតក៏ខុសគ្នាដែរ។

ចំពោះទំហំនៃការប៉ះពាល់លើការផ្គត់ផ្គង់ទីផ្សារ លោកប្រធានសមាគមស្វាយចន្ទីកម្ពុជាមិនទាន់អាចវាយតម្លៃឱ្យបានត្រឹមត្រូវនៅឡើយទេ ដោយរង់ចាំរហូតដល់ខែមេសាសិន។ មកដល់ពេលនេះ គ្រាប់ចន្ទីនៅរក្សាតម្លៃល្អ ដោយឃ្លាំងធំៗទិញគ្រាប់ចន្ទីស្រស់ក្នុងតម្លៃ ៦ ២០០រៀល ក្នុងមួយគីឡូ ព្រោះការផលិតពុំទាន់សម្បូរនៅឡើយ។

បើតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបាន ១ពាន់ ៥រយលានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១លានតោន គឺកើនឡើង ២៧% បើធៀបនឹងឆ្នាំ ២០២៤។
ដោយឡែក បើតាមក្រសួងកសិកម្ម ប្រទេសកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីសរុបជាង ៦៨ម៉ឹនហិកតា ក្នុងនោះ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេ គឺជិត ១៥ ម៉ឺនហិកតា បន្ទាប់មកគឺខេត្តក្រចេះ ប្រមាណជាង ១០ម៉ឺនហិកតា និងខេត្តរតនគិរីជិត ១០ម៉ឺនហិកតា៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា