កូរ៉េខាងជើង ថា ចង់មានទំនាក់ទំនងល្អជាមួយអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ថា ចង់មានទំនាក់ទំនងល្អជាមួយអាមេរិក

កូរ៉េខាងជើង ថា ចង់មានទំនាក់ទំនងល្អជាមួយអាមេរិក

ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បាននិយាយថា ប្រទេសរបស់លោកចង់មានទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិក។

Advertisement

ការកត់សម្គាល់ដ៏កម្របែបនេះ របស់លោក គីម ជុងអ៊ុន បានធ្វើឡើង កាលពីថ្ងៃពុធ ដែលជាថ្ងៃចុងក្រោយ នៃមហាសន្និបាតរបស់គណបក្សពលករ។

សារព័ត៌មាន KCNA បានដកស្រង់សម្ដី របស់លោក គីម ជុងអ៊ុន រៀបរាប់ថា «ប្រសិនបើទីក្រុងវ៉ាស៊ីនតោនគោរពឋានៈបច្ចុប្បន្ន នៃប្រទេសរបស់យើង ដូចដែល មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ…ហើយលុបចោលគោលនយោបាយអរិភាព…នោះយើងគ្មានហេតុផលអ្វីដែលមិនអាចត្រូវគ្នាជាមួយសហរដ្ឋអាមេរិកនោះទេ»។

បើតាម AFP, ការលើកឡើងរបស់លោក គីម កើតមានឡើង ចំពេលដែលមានការសង្ស័យថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រហែលជាអាចនឹងស្វែងរកការរៀបចំជំនួប ក្រោមទម្រង់ណាមួយជាមួយលោក គីម ជុងអ៊ុន នាឱកាសដែលរូបលោកធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចិន នៅខែមេសា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា