ជប៉ុនផ្តល់កំព្យុទ័រ៤៦គ្រឿង ដើម្បីគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅថ្នាក់មូលដ្ឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនផ្តល់កំព្យុទ័រ៤៦គ្រឿង ដើម្បីគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅថ្នាក់មូលដ្ឋាន

ជប៉ុនផ្តល់កំព្យុទ័រ៤៦គ្រឿង ដើម្បីគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅថ្នាក់មូលដ្ឋាន

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់កុំព្យូទ័រចំនួន ៤៦គ្រឿង ដល់សាលាបឋមសិក្សាអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ដើម្បីបង្កើនការចូលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅកម្រិតថ្នាក់មូលដ្ឋាន ។ ការគាំទ្រនេះអាចធ្វើទៅបានតាមរយៈការចូលចំណែកពីមូលនិធិ KINOLD Yasuaki Sugimoto Memorial។

Advertisement

គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនការចូលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅកម្រិតថ្នាក់មូលដ្ឋាន ដោយធានាថា សិស្សានុសិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសសិក្សាឌីជីថលផងដែរ។ នេះរួមចំណែកដល់គោលដៅរយៈពេលវែងនៃការលើកកម្ពស់ការអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈបច្ចេកវិទ្យា។

JICA សន្យាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រវិស័យអប់រំរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន។

ពិធីប្រគល់-ទទួលបានធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងមកពីសាលារៀន និងវិទ្យាស្ថានគរុកោសល្យ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា