ទោះបីមានសង្រ្គាម សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើន៥,២%ក្នុងឆ្នាំ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទោះបីមានសង្រ្គាម សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើន៥,២%ក្នុងឆ្នាំ២០២៥

ទោះបីមានសង្រ្គាម សេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រាកំណើន៥,២%ក្នុងឆ្នាំ២០២៥

ប្រទេសកម្ពុជាបានរៀបចំខ្លួនរួចស្រេច ក្នុងនាមជាដៃគូយុទ្ធសាស្ត្រមួយ នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ និងការរំខានដោយបញ្ហាដ៏ស្មុគស្មាញរបស់សកលលោកយ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំ។

Advertisement

ជាក់ស្តែង កម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច ៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម ដែលការណ៍នេះបង្កើតឱ្យមានកាលានុវត្តភាពដ៏សម្បើមសម្រាប់ធុរកិច្ច និងការវិនិយោគ ។

ក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទិន្នន័យនៃការវិនិយោគពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការងាកទៅរកតំបន់របស់អាស៊ាន។

ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលបានធ្លាក់ចុះក្នុងអត្រា ១១%, រំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨,៥% រូហូតទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក។

បើតាមប្រសាសន៍របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អាស៊ានបានអភិវឌ្ឍខ្លួនក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់សឺមីកុងឌុចទ័រ (Semiconductors), វិស្វកម្មយានយន្ត និងសេវាកម្មឌីជីថល។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការសម្រេចបានភាពធន់ដ៏រឹងមាំនេះ គឺជាលទ្ធផលផ្ទាល់ ដែលកើតចេញពីការប្តេជ្ញាចិត្តចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងឌីជីថលក្នុងតំបន់។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា សម្រាប់ក្រុមហ៊ុនលំដាប់សកល ដែលមានបំណងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន, តំបន់អាស៊ាន មិនមែនគ្រាន់តែជាគោលដៅបន្ទាប់បន្សំទៀតនោះទេ, ប៉ុន្តែជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ ដែលជាស្នូលសម្រាប់កំណើនរយៈពេលវែង ប្រកបដោយចីរភាព ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៦៥ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ១៨%។ ដោយឡែក ទំហំពាណិជ្ជកម្ម កម្ពុជា-អាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៦ពាន់លានដុល្លារ ពោលគឺកើនឡើង ៣,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

ដោយ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា