កីឡា ផិក្កូលប៊ល ដែលល្បីនៅអ៊ឺរ៉ុប បានមានការប្រកួតជើងឯកនៅកម្ពុជាហើយ រៀបចំដោយសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ដែលឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង គីងកុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កីឡា ផិក្កូលប៊ល ដែលល្បីនៅអ៊ឺរ៉ុប បានមានការប្រកួតជើងឯកនៅកម្ពុជាហើយ រៀបចំដោយសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ដែលឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង គីងកុង
កីឡា 07/03/2026

កីឡា ផិក្កូលប៊ល ដែលល្បីនៅអ៊ឺរ៉ុប បានមានការប្រកួតជើងឯកនៅកម្ពុជាហើយ រៀបចំដោយសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ដែលឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង គីងកុង

ភ្នំពេញ៖ សហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា (CPF) ប្រកាសបើកការប្រកួតដណ្តើមជើងឯកកីឡា ផិក្កូលប៊ល ប្រចាំ ឆ្នាំ២០២៦ ដំបូងបំផុតនៅកម្ពុជា ក្រោមការឧបត្ថមធំពី ភេសជ្ជៈប៉ូវកម្លាំង គីងកុង ។ ការប្រកួតនោះ ត្រូវគេបានឲ្យឈ្មោះថា ការប្រកួតដណ្តើមយកជើងឯក គីងកុង-ផិក្កូលប៊ល ប្រចាំឆ្នាំ២០២៦ ដែលនឹងទទួលបានប្រាក់រង្វាន់ រហូតដល់ ២៨លានរៀល ។ ការប្រកួតត្រូវបានបែងចែកជាច្រើនវគ្គ ដើម្បីជ្រើសរើសជើងឯកប្រចាំវគ្គនីមួយៗ ជា មួយប្រាក់រង្វាន់សរុបជាង ២៨លានរៀល រួមជាមួយពានរង្វាន់ និងមេដៃជាច្រើនទៀតផង ។

Advertisement

ឯកឧត្តម លីម ហ៊ួរនីតា ប្រធានសហព័ន្ធកីឡាផិក្កូប៊លកម្ពុជា បានមានប្រសាសន៍ថា៖ «ផិក្កូលប៊ល គឺជាកីឡាដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតនៅលើពិភពលោក ដែលទាមទារនូវភាពរឹងមាំ កាយវិការរស់រវើក ការវាយបកយ៉ាងរហ័ស និងការផ្ដោតស្មារតីខ្ពស់ ដូចនេះហើយទើបស័ក្តសមជាមួយនឹងភេសជ្ជៈប៉ូវកម្លាំង គីងកុង ដែលផ្តល់នូវថាមពល សម្បូរវីតាមីនខ្ពស់ ជាតិស្ករទាប និងដល់សារពាង្គកាយនៅពេលអស់កម្លាំង ។

កីឡាផិក្កូប៊ល ដែលគេតែងឃើញមានការលេងកម្សាន្ត ភាគច្រើនជាមហាសេដ្ឋីនាប៉ែកអ៊ឺរុប រួមមាន មហាសេដ្ឋី បៀលហ្គេត តារាសម្តែងលំដាប់ជួរមុខ លីអូណាដូ ឌីខាបព្រីអូ (Leonardo Dicaprio) ជាប្រភេទកីឡាដើមកំណើតពីអាម៉េរិក ចាប់តាំងពីឆ្នាំ១៩៦៥ មក ។ ឥឡូវនេះ CPF បានរៀបចំឲ្យមានការប្រកួតជើងឯកកីឡាផិក្កូប៊ល នេះ នៅកម្ពុជាហើយ ក្រោមការដឹកនាំដោយ ឯកឧត្តម លីម ហ៊ួរនីតា ប្រធានសហព័ន្ធកីឡាផិក្កូប៊លកម្ពុជា និងសហការឧបត្ថម្ភក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលដឹកនាំដោយ លោក ផន មុតច័ន្ទឧត្តម (Erich) សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និងជាតំណាងភេសជ្ជៈប៉ូវកម្លាំង គីងកុង ដោយបានប្តេជ្ញាចិត្តប្រែក្លាយកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅកម្ពុជា ជាលក្ខណៈស្តង់ដារអន្តរជាតិ ។

ឯកឧត្តម ប្រធានសហព័ន្ធកីឡាផិក្កូប៊លកម្ពុជា បានថ្លែងថា មូលហេតុនាំឱ្យមានការប្រកួតកីឡាប្រភេទថ្មីនេះនៅកម្ពុជា ក៏ព្រោះតែ ឯកឧត្តម ចាប់អារម្មណ៍ឃើញប្រទេសក្នុងតំបន់អាស៊ានរួមមានម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី មានមនុស្សពេញនិយមលេងខ្លាំងពីមនុស្សជុំវិញលើសកលលោក នារយៈពេលជាង ៥ឆ្នាំចុងក្រោយ ។

អ្នករៀបចំបានបញ្ជាក់ថា នេះមិនត្រឹមតែជាការប្រកួតយកជើងឯក គីងកុងផិក្កូប៊ល ប្រចាំឆ្នាំ២០២៦ ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់ក្នុងការស្វែងរក និងបណ្តុះបណ្តាលទេពកោសល្យកីឡាករខ្មែរ ដើម្បីឈានទៅដល់ការ ប្រកួតលំដាប់ថ្នាក់អន្តរជាតិ ។ លោក យិន គក់ឆេង ប្រធានផ្នែករៀបចំកម្មវិធី បានមានប្រសាសន៍ថា៖ «តាមរយៈការប្រកួតកីឡាផិក្កូប៊លនេះ លោកសង្ឃឹមថា នឹងមានកីឡាករខ្មែរឆ្នើមៗ ដែលអាចឈានទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិនាពេលអនាគត» ។

កិច្ចសហការរវាង ភេសជ្ជៈប៉ូវកម្លាំង គីងកុង និង សហព័ន្ធកីឡាផិក្កូប៊ល គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យវិស័យកីឡានៅកម្ពុជាកាន់តែមានភាពរីកចម្រើន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានគោលបំណងលើកកម្ពស់កីឡាផិក្កូប៊លឱ្យលើសពីការលេងកម្សាន្ត ដោយផ្តល់អាទិភាពលើការអភិវឌ្ឍសមត្ថភាព ការបង្វឹកតាមស្តង់ដារ និងការត្រៀមខ្លួនសម្រាប់ឆាកអន្តរជាតិនាពេលអនាគតផងដែរ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ជីម ភារ៉ា

ជឹម ភារ៉ា

ជឹម ភារ៉ា

អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា