សាលាញូវហ្គេតវ៉េអន្តរជាតិ រៀបចំពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម ដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលាញូវហ្គេតវ៉េអន្តរជាតិ រៀបចំពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម ដោយជោគជ័យ

សាលាញូវហ្គេតវ៉េអន្តរជាតិ រៀបចំពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម ដោយជោគជ័យ

ភ្នំពេញ ៖ សាលាញូវហ្គេតវ៉េអន្តរជាតិ បានរៀបចំពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម ដោយជោគជ័យ ដើម្បីបង្ហាញស្នាដៃច្នៃប្រឌិតរបស់សិស្សានុសិស្សនៃសាលាញូវហ្គេតវ៉េអន្តរជាតិ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលពួកគេបានសិក្សាស្រាវជ្រាវ បង្កើតគម្រោងផ្សេងៗ ដោយបញ្ជូលគ្នានូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម។

Advertisement

កម្មវិធី ពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម បានរៀបចំឡើងនាថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលឈូកមាសវេឌីញហល ២ ដោយមានការចូលរួមពីសិស្សានុសិស្ស និង មាតាបិតាអាណាព្យាបាលសិស្ស ប្រមាណ ២,០០០ នាក់។

ថ្លែងនាឱកាសនោះ កញ្ញា ណា អែនជីលីណារចនា អគ្គនាយិការងនៃសាលាញូវហ្គេតវ៉េអន្តរជាតិ បានមានប្រសាសន៍ថា ការរៀបចំ ពិព័រណ៍ និងការប្រកួតប្រជែង ស្ទីម គឺដើម្បីបង្ហាញសមត្ថភាពរបស់សិស្ស និងលើកទឹកចិត្តដល់ពួកគេឱ្យចេះយកចំណេះវិជ្ជាដែលទទួលបានពីក្នុងថ្នាក់រៀន ទៅផ្សារភ្ជាប់នឹងការរស់នៅជាក់ស្តែង តាមរយៈការបង្កើតនូវគម្រោងនានាដែលផ្តល់ប្រយោជន៍ដល់សង្គម។

កញ្ញាបន្ថែមថា តាមរយៈស្នាដៃដែលសិស្សានុសិស្សបង្កើតឡើងនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ សាលាញូវហ្គេតវ៉េអន្តរជាតិ ដែលបង្រៀនផ្តោតជាសំខាន់ទៅលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ វីដេអូ នាយិកា

ក្នុងពិព័រណ៍នេះ សិស្សានុសិស្សនៃសាលាញូវហ្គេតវ៉េអន្តរជាតិ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២មកពីគ្រប់កម្មវិធីសិក្សា បានបង្កើតគម្រោងចំនួន៣៩៧ ដើម្បីបង្ហាញទៅដល់អ្នកចូលរួម តាមរយៈការបញ្ជូលគ្នា នូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ អ្នកច្នៃប្រឌិតវ័យក្មេងបានបង្ហាញពីការគិតបែបវិភាគ និងជំនាញសហការយ៉ាងល្អ ។

គំរូវិស្វកម្ម និងការពិសោធន៍វិទ្យាសាស្ត្រប្រកបដោយភាពច្នៃប្រឌិតនេះ បានបង្ហាញយ៉ាងច្បាស់ថា សិស្សានុសិស្សរបស់សាលាញូវហ្គេតវ៉េអន្តរជាតិ មិនត្រឹមតែជាអ្នករៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នករួមចំណែកដោះស្រាយបញ្ហានាពេលអនាគតផងដែរ។

បន្ទាប់ពីបានដើរទស្សនាដៃស្នាដៃផ្សេងៗរបស់សិស្ស រួមនឹងកូនរបស់ខ្លួន លោក យឿង វិសាល ដែលជាអាណាព្យាបាលសិស្ស បានបង្ហាញអារម្មណ៍រីករាយ ដែលបានឃើញស្នាដៃដែលកូនរបស់លោកបានបង្កើតឡើង ។ លោកថា ការបង្រៀនផ្តោតលើបច្ចេកវិទ្យា និងការរៀបចំបង្កើតពិព័រណ៍នេះឡើង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបណ្តុះបណ្តាលសិស្សស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងបណ្តុះធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែខ្លាំង។ សម្រាប់គម្រោងដែលភាពលេចធ្លោ និងទទួលបានការគាំទ្រច្រើន ទទួលបានពានរង្វាន់ពីសាលាផងដែរ។

ក្នុងនាមគ្រប់គ្រងនៃសាលាញូវហ្គេតវ៉េអន្តរជាតិ សូមអបអរសាទរដល់បេក្ខជនទាំងអស់ និងសូមអរគុណជាពិសេសដល់លោកគ្រូអ្នកគ្រូ សម្រាប់ការណែនាំដ៏ល្អ និងការខិតខំប្រឹងប្រែង។ ការលះបង់នេះ ធ្វើឱ្យព្រឹត្តិការណ៍ថ្ងៃនេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន និងជោគជ័យ។ សាលាញូវហ្គេតវ៉េអន្តរជាតិ ពិតជាមានមោទនភាពចំពោះសិស្សគ្រប់រូបដែលបានចូលរួម និងធ្វើឱ្យកម្មវិធីដ៏ធំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងរួមគ្នាបង្កើតអនាគតដ៏ភ្លឺស្វាងតាមរយៈនវានុវត្តន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា