លោក ត្រាំ ថា ប្រទេសជាច្រើននឹងបញ្ជូននាវាចម្បាំងទៅការពារច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា ប្រទេសជាច្រើននឹងបញ្ជូននាវាចម្បាំងទៅការពារច្រកសមុទ្រ Hormuz

លោក ត្រាំ ថា ប្រទេសជាច្រើននឹងបញ្ជូននាវាចម្បាំងទៅការពារច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ បានប្រកាសថា ប្រទេសជាច្រើននឹងបញ្ជូននាវាចម្បាំង ដើម្បីទៅការពារច្រកសមុទ្រ Hormuz ឱ្យបើកចំហ ទប់ស្កាត់ការគំរាមកំហែងពីការវាយប្រហាររបស់អ៊ីរ៉ង់ ។

Advertisement

មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា ប្រទេសជាច្រើន ជាពិសេសប្រទេសដែលរងផលប៉ះពាល់ ដោយសារការប៉ុនប៉ងបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ នឹងបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង រួមជាមួយសហរដ្ឋអាមេរិក ដើម្បីការពារច្រកសមុទ្រដ៏សំខាន់នេះ ឱ្យបើកចំហ និងមានសុវត្ថិភាព ។

ទន្ទឹមគ្នា លោកប្រធានាធិបតី ត្រាំ សង្ឃឹមថា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស និងប្រទេសដទៃទៀត នឹងបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ។ លោកថា ក្នុងពេលនេះ អាមេរិកនឹងទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំនៅតាមឆ្នេរសមុទ្រ រួមទាំងបាញ់ពន្លិចទូក និងនាវារបស់អ៊ីរ៉ង់ជាបន្តបន្ទាប់ ដើម្បីការពារច្រកសមុទ្រ Hormuz ។

បើតាម AFP, ប្រហែល ២០ ភាគរយនៃការនាំចេញឧស្ម័នធម្មជាតិរាវរបស់ពិភពលោក និងចន្លោះពី ២០ ទៅ ២៥ ភាគរយនៃប្រេង និងផលិតផលប្រេង បានដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ឆ្នាំ ។

បើសិនច្រកសមុទ្រដ៏សំខាន់នេះ ត្រូវបានបិទទាំងស្រុងមែន នោះតម្លៃប្រេង និងឧស្ម័នទូទាំងពិភពលោក នឹងស្ទុះឡើងដល់កម្រិតមិនធ្លាប់មានពីមុនមក ដែលអាចបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដល់គ្រប់ប្រទេសទាំងអស់ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា