ក្រុមហាម៉ាស់ ចេញមុខជំរុញ អ៊ីរ៉ង់ ឱ្យឈប់វាយប្រហារបណ្តាប្រទេសជិតខាង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហាម៉ាស់ ចេញមុខជំរុញ អ៊ីរ៉ង់ ឱ្យឈប់វាយប្រហារបណ្តាប្រទេសជិតខាង

ក្រុមហាម៉ាស់ ចេញមុខជំរុញ អ៊ីរ៉ង់ ឱ្យឈប់វាយប្រហារបណ្តាប្រទេសជិតខាង

ហ្គាហ្សា ៖ ក្រុមហាម៉ាសនៅហ្គាហ្សា បានចេញមុខជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើបណ្តាប្រទេសជិតខាង ជាពិសេសរដ្ឋឈូងសមុទ្រ ប៉ុន្តែបានគាំទ្រសិទ្ធិរបស់ទីក្រុងតេហេរ៉ង់ ក្នុងការការពារខ្លួន ប្រឆាំងតបតនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

Advertisement

ចាប់តាំងពីភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដែលដុតបញ្ឆេះដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ រដ្ឋឈូងសមុទ្រជាច្រើននៅក្នុងតំបន់ បានរាយការណ៍ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនអត្តឃាតជាបន្តបន្ទាប់របស់អ៊ីរ៉ង់ ។

ក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលអ៊ីរ៉ង់ប្រើសិទ្ធិឆ្លើយតបប្រឆាំងការឈ្លានពាន គ្រប់មធ្យោបាយទាំងអស់ដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិនោះ ក្រុមសកម្មយុទ្ធប៉ាឡេស្ទីនមួយនេះ បានអំពាវនាវក្នុងនាមជាបងប្អូន ឱ្យអ៊ីរ៉ង់ជៀសវាងការកំណត់គោលដៅវាយប្រហារប្រទេសជិតខាង ។

ក្រុមហាម៉ាសបន្ថែមថា ទន្ទឹមគ្នា ប្រទេសនានាក្នុងតំបន់ ក៏គួរតែសហការគ្នា ដើម្បីបញ្ឈប់ការឈ្លានពាននៅមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ហើយងាកមករក្សាចំណងមិត្តភាព ក្នុងចំណោមប្រទេសក្នុងតំបន់ ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានគាំទ្រក្រុមហាម៉ាស ទាំងផ្នែកហិរញ្ញវត្ថុ និងយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ជាផ្នែកមួយនៃអ្វីដែលគេហៅថា “អ័ក្សនៃការតស៊ូ” ប៉ុន្តែឥឡូវនេះបានចុះខ្សោយឥទ្ធិពលយ៉ាងខ្លាំង ហើយសម្ព័ន្ធមិត្តរបស់ក្រុមនេះ រួមមានក្រុមហេសបូឡានៅលីបង់ និងក្រុមហ៊ូធីនៅយេម៉ែន ។

ក្រុមហាម៉ាសបានប្រយុទ្ធប្រឆាំងនឹងសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ អ៊ីស្រាអែលបានបំផ្លាញតំបន់ហ្គាហ្សាស្ទើរក្លាយជាផេះ តាមរយៈការឡោមព័ទ្ធ និងទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ដោយបានសម្លាប់មនុស្សជាង ៧២,០០០នាក់ និងច្រើនជាង ១៧១,០០០នាក់ទៀតរងរបួស ៕

ប្រភព ៖ Al jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា