អ៊ីរ៉ង់ ចោទ អ៊ុយក្រែន លូកដៃផ្ទាល់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ចោទ អ៊ុយក្រែន លូកដៃផ្ទាល់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា

អ៊ីរ៉ង់ ចោទ អ៊ុយក្រែន លូកដៃផ្ទាល់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា

កៀវ ៖ អ៊ីរ៉ង់ បានចង្អុលមុខអ៊ុយក្រែនចំៗថា កំពុងលូកដៃផ្ទាល់ចូលក្នុងសង្គ្រាមមជ្ឈិមបូព៌ា និងបានប្រកាសថ្កោលទោសទីក្រុងកៀវ ជុំវិញបញ្ជូនអ្នកជំនាញដ្រូន និងការពារដែនអាកាសទៅជួយគាំទ្រដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅឈូងសមុទ្ររបស់ខ្លួន ដើម្បីប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងតេហេរ៉ង់ ។

Advertisement

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសអ៊ុយក្រែន លោក Shahriar Amouzegar ក្នុងបទសម្ភាសន៍ជាមួយ AFP នៅថ្ងៃទី១៥ ខែមីនា បាននិយាយថា ជាអកុសល អ៊ុយក្រែនឥឡូវនេះ បានចូលដល់ដំណាក់កាល នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអ៊ីរ៉ង់ ហើយសកម្មភាពនេះ សបញ្ជាក់ពីការចូលដៃចូលជើងជាមួយសត្រូវរបស់យើង ។

ជាមួយគ្នានេះ លោកក៏បានបដិសេធដែរថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដោយលោកថែមទាំងអះអាងច្បាស់ៗថា អ៊ីរ៉ង់គាំទ្រការការពារបូរណភាពទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវទៅវិញទេ ដែលប្រើប្រាស់សន្តឹកបៀរអ៊ីរ៉ង់ ដើម្បីទទួលបានផលប្រយោជន៍ពីប្រទេសលោកខាងលិច ។

គួរបញ្ជាក់ថា ចាប់តាំងពីអាមេរិក-អ៊ីស្រាអែល ផ្តើមវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមក អ៊ុយក្រែនបានព្យាយាមទាញយកអត្ថប្រយោជន៍ពីបទពិសោធដ៏លើសលប់របស់ខ្លួន ក្នុងការទប់ទល់នឹងយន្តហោះដ្រូនប្រភេទ Shahed របស់រុស្ស៊ី ដែលរចនាដោយអ៊ីរ៉ង់ ។

រុស្ស៊ី ដែលបច្ចុប្បន្នផលិតដ្រូនអត្តឃាតទាំងនោះដោយខ្លួនឯង បានវាយប្រហារដោយដ្រូនប្រភេទ Shahed ជាង ៥៧.០០០គ្រឿងលើគោលដៅនានានៅទូទាំងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា