បទពិសោធន៍ជោគជ័យ ដើម្បីបាននិទ្ទេស A | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បទពិសោធន៍ជោគជ័យ ដើម្បីបាននិទ្ទេស A

បទពិសោធន៍ជោគជ័យ ដើម្បីបាននិទ្ទេស A

ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ពីសិស្សនិទ្ទេស A ចំនួន ២៣៩នាក់ ជូនដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ កម្មវិធីនេះមានការចូលរួមផ្ទាល់ និងផ្សាយបន្តផ្ទាល់ទៅកាន់សិស្សគ្រប់សាខាចំនួន ២,៧៥៩នាក់ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី ។

Advertisement

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្នសាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា កំពុងដំណើរការ និង ១សាខា កំពុងសាងសង់។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សិស្សថ្នាក់ទី១២ របស់សាលាប៊ែលធី ចូលរួមប្រឡងបាក់ឌុបចំនួន ២,៧៥៤នាក់ ក្នុងនោះ ជាប់ ២,៦៨០នាក់ ស្មើនឹង ៩៧.៣១% ហើយមានសិស្សទទួលបាន និទ្ទេស A ចំនួន ២៣៩នាក់។ សញ្ញាបត្រទាំងអស់ក៏ត្រូវបានដាក់បញ្ចូលក្នុងគេហទំព័ររបស់សាលា ដើម្បីរក្សាទុកជាកំណត់ត្រា និងអាចទាញយកប្រើប្រាស់ជាផ្លូវការ។

-កត្តាខ្លួនឯង កត្តាគ្រួសារ កត្តាសាលា និងកត្តាសង្គម។

-កត្តាខ្លួនឯង ត្រូវមានគោលដៅ ការតាំងចិត្ត ខិតខំរៀនសូត្រ ស្រាវជ្រាវ និងថែរក្សាសុខភាពល្អ។

-កត្តាគ្រួសារ មាតាបិតាផ្តល់ឱកាស ឧបត្ថម្ភអាហារូបត្ថម្ភ និងលើកទឹកចិត្តកូនៗក្នុងការសិក្សា។

-កត្តាសាលា មានកម្មវិធីសិក្សាល្អ គ្រូមានសមត្ថភាព និងបរិក្ខារសិក្សាទំនើបៗ រួមទាំងកម្មវិធី BELTEI IS App ជាជំនួយក្នុងការសិក្សា។

កត្តាសង្គម ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស ជាឱកាសសម្រាប់យុវជនក្នុងការសិក្សា និងអភិវឌ្ឍខ្លួន។

ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា គោរពវិន័យ និងមានសីលធម៌ល្អ រហូតទទួលបានលទ្ធផលជោគជ័យ។ លោកក៏បានថ្លែងអំណរគុណដល់មាតាបិតា និងអ្នកអាណាព្យាបាល ដែលបានគាំទ្រ និងសហការជាមួយសាលាក្នុងការអប់រំកូនៗ។

ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យបន្តខិតខំសិក្សានៅថ្នាក់ឧត្តមសិក្សា ជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្ត ដើម្បីបង្កើតអាជីពនាពេលអនាគត និងប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងតំបន់អាស៊ាន និងពិភពលោក។ លោកក៏បានលើកទឹកចិត្តឱ្យយុវជនពង្រឹងសមត្ថភាពភាសា ជំនាញបច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ព្រមទាំងមានមនសិការ ស្នេហាជាតិ និងសាមគ្គីភាពជាតិ។

ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់ លិខិតសរសើរ និងប្រាក់រង្វាន់ ជូនសិស្សនិទ្ទេស A ទាំង ២៣៩នាក់ ព្រមទាំងនាយកសាខា និងលោកគ្រូអ្នកគ្រូថ្នាក់ទី១២ ដែលបានបង្រៀនសិស្សទទួលបានលទ្ធផលល្អផងដែរ៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា