រដ្ឋមន្ត្រីការបរទេសកម្ពុជា-ប្រធានរដ្ឋសភាអូស្ត្រាលី ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ប្រធានរដ្ឋសភាអូស្ត្រាលី ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ប្រធានរដ្ឋសភាអូស្ត្រាលី ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់និងអន្តរជាតិនានាដែលជាកង្វល់រួម។ បន្ទាប់ពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាបរិវេណ នៃរដ្ឋសភាអូស្ត្រាលីផងដែរ។ ការផ្លាស់ប្តូរទស្សនៈ នេះក្នុងជំនួបសម្តែងការគួរសមចំពោះឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ក្នុងការអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះឡើង អំឡុងពេលនៃសប្តាហ៍សម្រាកពីសម័យប្រជុំរដ្ឋសភា (Non-sitting week) ដែលបានបង្ហាញឱ្យឃើញពីការផ្តល់សារៈសំខាន់ខ្ពស់របស់អូស្ត្រាលី ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្លៃនៃការធ្វើការទូតសភា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាយន្តការក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា