ឯកអគ្គរាជទូតដាណឺម៉ាក សម្តែងនូវការពេញចិត្តចំពោះជំហរ​របស់​កម្ពុជា​នៅក្នុ​ងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរាជទូតដាណឺម៉ាក សម្តែងនូវការពេញចិត្តចំពោះជំហរ​របស់​កម្ពុជា​នៅក្នុ​ងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

ឯកអគ្គរាជទូតដាណឺម៉ាក សម្តែងនូវការពេញចិត្តចំពោះជំហរ​របស់​កម្ពុជា​នៅក្នុ​ងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ ៖ ឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ការលើកឡើងនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍និងរីករាយដែលបានជាមួយនឹងឯកឧត្តម ដោយសម្តេចតេជោសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក កាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្តេចតេជោក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកន្លងមកដែលមានភាពល្អប្រសើរ ហើយនៅឆ្នាំក្រោយដែលជាខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក ប្រទេសទាំងពីរនឹងមានការរៀបចំនៅកម្មវិធីនានាដើម្បីអបអរសាទរនៃខួប៦០ឆ្នាំ ដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ។

អ្នកនាំពាក្យបានបន្តថា នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតដាណឺម៉ាក បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្តែងការគួរសមនៅក្នុងឱកាសនេះ។ ដោយឯកឧត្តមបានលើកឡើងថា នៅក្នុងបំពេញបេកកម្មរបស់ឯកឧត្តមនឹងខិតខំប្រឹងប្រែងនៅក្នុងការពង្រីកទំនងរវាងកម្ពុជា និងដាណឺម៉ាកឲ្យកាន់តែរីកចំរើនទាំងនៅក្នុងក្របខណ្ឌនៃការទូតនយោបាយ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

សម្តេចតេជោបានសម្តែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតដាណឺម៉ាក ដោយសម្តេចឯកភាពទៅលើការធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក ទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឱ្យមានភាពល្អប្រសើរ មានការកើនឡើងឲ្យវាស្របទៅនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនយោបាយ ការទូតរវាងប្រទេសទាំងពីរដែលមានជាមួយគ្នា។ សម្តេចបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក នឹងមានសក្តានុពលជាច្រើនទៀត ដែលភាគីទាំងពីរអាចពង្រីកជាមួយគ្នា ជាពិសេសនៅក្នុងផ្នែកពាណិជ្ជកម្ម វិនិយោគ ផ្នែកសេដ្ឋកិច្ច។

ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានចែករំលែកអំពីស្ថានការណ៍មួយចំនួននៅអន្តរជាតិដែលកំពុងតែកើតមានឡើង ហើយជាពិសេសបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកើតឡើងនាពេលកន្លងមក ហើយមកដល់ពេលនេះ ភាគីទាំងពីរកំពុងតែអនុវត្តនូវបទឈប់បាញ់។ ដោយសម្តេចតេជោបានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ភាគីកម្ពុជា គឺសម្តេចគាំទ្រចំពោះការរក្សានូវជំហរនៃការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយការចរចាដោយសន្តិវិធី។ ឯកអគ្គរដ្ឋទូតដាណឺម៉ាកបានសម្តែងនូវការពេញចិត្តចំពោះជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា