អ៊ីស្រាអែល ច្រានចោលព័ត៌មានថា ខ្លួនជិតអស់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលីស្ទិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ច្រានចោលព័ត៌មានថា ខ្លួនជិតអស់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលីស្ទិក

អ៊ីស្រាអែល ច្រានចោលព័ត៌មានថា ខ្លួនជិតអស់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលីស្ទិក

ហ្ស៊េរុយសាឡិម ៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល ហៅកាត់ IDF នៅថ្ងៃអាទិត្យ បានបដិសេធរបាយការណ៍ដែលថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលិស្ទីគរបស់អ៊ីស្រាអែល កំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត ដែលស្ទើរតែជិតអស់ទៅហើយ ខណៈដែលសង្គ្រាមជាមួយអ៊ីរ៉ង់ចូលដល់សប្តាហ៍ទី ៣ ហើយ ។

Advertisement

បើតាម The Times of Israel, ការបដិសេធនេះ កើតឡើងប៉ុន្មានម៉ោងក្រោយរដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តការផ្ទេរថវិកាបន្ថែមប្រមាណ ៨២៦លានដុល្លារ ទៅឱ្យក្រសួងការពារជាតិ សម្រាប់ការផ្គត់ផ្គង់អាវុធការពារជាតិបន្ទាន់ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នានៅអ៊ីរ៉ង់ និងលីបង់ ។

មន្ត្រីយោធាអ៊ីស្រាអែលម្នាក់ បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំង IDF មិនខ្វះប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលិស្ទីគទេ គិតមកទល់ពេលនេះ និងថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចរាល់ សម្រាប់សង្គ្រាមរយៈពេលវែង ហើយយើងកំពុងតាមដានស្ថានភាពស្ទើរគ្រប់ពេលវេលា ។

យោងតាម Wion, អ៊ីស្រាអែល បានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួន ៣ ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ក្នុងនោះរួមមានប្រព័ន្ធ Iron Dome ប្រព័ន្ធ David’s Sling ប្រព័ន្ធ Arrow 2 និងប្រព័ន្ធ Arrow 3 ។

យោងតាម CNN, អ៊ីរ៉ង់បាននឹងកំពុងបង្កើនចំនួនមីស៊ីលបាលីស្ទិកពាំគ្រាប់បែកចង្កោម ។ សព្វាវុធទាំងនេះ មានគ្រោះថ្នាក់ខ្លាំង ព្រោះវាបំបែកចេញគ្រាប់បែកតូចៗ ។ គ្រាប់បែកចង្កោមនេះដែរ បានបង្ហាញពីបញ្ហាប្រឈមថ្មីដ៏សំខាន់ សម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល ។

គួរកត់សម្គាល់ អ៊ីរ៉ង់ បានបាញ់មីស៊ីលបាលិស្ទីគប្រមាណ ៣០០គ្រាប់ទៅកាន់អ៊ីស្រាអែល ក្នុងរយៈពេលជាង ២សប្តាហ៍មកនេះ ធ្លាក់ចុះជិតពាក់កណ្តាល បើធៀបនឹងការបាញ់ស្រោចមីស៊ីលចំនួន ៥០០គ្រាប់ អំឡុងសង្គ្រាម ១២ថ្ងៃកាលពីខែមិថុនាឆ្នាំមុន ៕

ប្រភព ៖ The Times of Israel CNN និង Wion ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា